សិង្ហបុរីៈ តម្លៃ​​លំនៅឋាន​ឯកជន​​ក្នុង​ប្រទេសដែន​កោះ​​សិង្ហបុរី​​បាន​​ហក់​ឡើង​​វិញ​​​សម្រាប់​​ត្រីមាស​​​ចុង​ក្រោយ​នៃ​ឆ្នាំមុននេះ​ ដោយ​តតាំង​នឹង​ការ​រីករាលដាល​កូវីដ​ ១៩ និងការ​ធ្លាក់ចុះ​។​

សន្ទស្សន៍​តម្លៃសរុប​​​សម្រាប់​អចលនទ្រព្យ​លំនៅឋាន​ឯកជន​បាន​កើន​ឡើង​ ២,១ ​​ភាគរយ​ ក្នុង​ត្រីមាស​​ទី​៤ ​នៃ​ឆ្នាំ ​២០២០ លឿន​ជាង​​ការកើន​ឡើង​ ០,៨​ ភាគរយ​​ ក្នុង​ត្រីមាស​ទី​៣​។ នេះ​បើ​យោង​​តាម​​ការ​ព្យាករណ៍​ភ្លាមៗ​​ពី​អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង ​​(URA) កាល​ពី​ថ្ងៃ​ចន្ទ​ទី​ ៤ ​ខែ​មករា ​នេះ​។

​នេះ​ជាការ​កើន​ឡើង​ប្រចាំ​ត្រីមាស​ដ៏លឿន​បំផុត​​ចាប់តាំងពី​ត្រីមាស​ទី​២ ​នៃ​ឆ្នាំ ​២០១៨ ​ពេល​ដែលតម្លៃ​​​លំនៅឋាន​ឯកជន​​បាន​កើន​ឡើង​ចំនួន​​ ៣,៤​ ភាគរយ​ មុន​វិធាន​ការ​​ទប់ស្កាត់​​តម្លៃ​អចលនទ្រព្យ​​​បាន​​រារាំង​​​ក្នុង​ខែ​​កក្កដា​នៅឆ្នាំ​នោះ។

ទោះជាយ៉ាងណា​ សម្រាប់​​រយៈពេល​ពេញ​មួយឆ្នាំ ​២០២០ តម្លៃ​លំនៅឋាន​​ឯកជន​​​បាន​កើន​ឡើង​​ ២,២​​ ភាគរយ​​​ ទាប​ជាង​​ការ​ទទួល​បាន ​២,៧ ​ភាគរយ ​ក្នុង​ឆ្នាំ ​២០១៩។​​

ការកើន​ឡើង​តម្លៃ​ក្នុង​ត្រីមាស​ទី៤ ​នេះ​ មាន​មូល​ដ្ឋាន​សំខាន់​​រុញ​ច្រាន​ដោយសារ​​តម្លៃ​​​លំនៅ​ឋាន​​ឯកជន​ក្នុង​​តំបន់​​ជាយ​​​ភាគកណ្តាល​ (RCR) កើន​ឡើង​ចំនួន ​៤,៨ ​​ភាគរយ និង តំបន់​ស្លូល​​ភាគកណ្តាល ​​(CCR) ដែល​បាន​​កើន​ឡើង​ ​​៣,៣​ ភាគរយ ធៀប​ត្រីមាសទី១​ ទៅ​ត្រីមាស​បន្ទាប់​​។​ តម្លៃ​នៅ​ខាង​ក្រៅ​តំបន់​​​កណ្តាល (OCR) បាន​កើន​ឡើង​ ១,៧​​​ ភាគរយ​​ ដូចគ្នា​​នឹង​ត្រីមាស​មុន​ដែរ។​

​​សម្រាប់​រយៈពេល​ពេញ ​១ ​ឆ្នាំ​ ២០២០ ​តម្លៃ​លំនៅឋាន​​នៅតំបន់ RCR និង​ OCR ​បាន​កើន​ឡើង​​ស្ទើរ​តែ​ ៥,១ ​ភាគរយ​​និង ៣,១​ ភាគរយ​​ តាមតំបន់​និមួយៗ​ ខណៈ​តម្លៃ​​ក្នុង​តំបន់​ CCR បាន​ធ្លាក់ចុះ​​ ០,២​ ភាគរយ​។

អ្នកនាង​ Christine Sun ប្រធាន​​នៃ​​ស្រាវជ្រាវ​និង​ប្រឹក្សា​យោបល់​នៅ​ក្រុមហ៊ុន OrangeTee & Tie បាន​និយាយ​ថា គម្រោង​ថ្មី​ខ្លះ​​​បាន​សម្ពោធ​​ក្នុង​​ត្រីមាសទី​៤ ​នៃ​ឆ្នាំ​​​អាច​ជំរុញ​ឲ្យ​តម្លៃ​ហក់​ឡើង​។

អ្នកនាង Sun​ រំពឹង​ថា ​តម្លៃ​​លំនៅឋាន​ឯកជន​ទូទៅ​​​នឹង​ឡើងថ្លៃ​ពី​ ១​ ដល់ ​​៤​ ភាគរយ​​នៅឆ្នាំ​នេះ​ ខណៈដែល​គម្រោង​មួ​យ​ចំនួន​​​បាន​បើក​លក់​ដោយ​អ្នក​អភិវឌ្ឍន៍​​អាច​មាន​តម្លៃ​កើន​ឡើងលឿន​ជាង​ពី​ ២​ ទៅ​ ៥​ ភាគរយ​។

​អ្នកស្រី​និយាយ​ថា៖ «​​​​ទំនុក​ចិត្ត​របស់​អ្នក​ទិញ​​ប្រហែល​ស្ទុះ​ងើបបន្ថែមទៀត​ជុំវិញសុ​ទិដ្ឋិនិយម​​​​ចំពោះ​​វ៉ាក់សាំង​​​កំពុង​កើនឡើង ​​និងការ​បើក​ឡើង​វិញ​ដំណាក់​កាល​ទី​៣។ ​ចំនួន​គម្រោង​​លក់​ដាច់បំផុត​ អាច​​ត្រូវ​បាន​បញ្ចេញ​​ក្នុង​​តំបន់​ប្រណិត​ និង​តំបន់​ជាប់​ទីក្រុង​​​ដែល​ប្រហែល​​បង្កើន​សន្ទុះ​តម្លៃ​ទូទៅ»។

អ្នក​នាង​បាន​កត់​សម្គាល់​ថា មាន​​អត្ថប្រយោជន៍​ដែល​កែសម្រួល​ឡើងវិញ​ក្នុង​ការ​លក់​បន្តលំនៅឋាន​ឯកជន​​​​នៅប៉ុន្មាន​ខែ​មុន និងរំពឹង​ថា​តម្លៃ​​លក់​បន្ត​​កើន​ឡើង​ជុំវិញ​​​ ១​ ដល់​ ៤​ ភាគរយ​ នៅ​ឆ្នាំ​​ ២០២១៕ The Straitstimes_ANN/RR