សិង្ហបុរីៈ ការផ្គត់ផ្គង់លំនៅឋាន ឯកជនពីទីតាំងដែលបានចុះបញ្ជីរួចរាល់ស្ថិតក្រោមកម្មវិធីដីលក់របស់រដ្ឋាភិបាល (GLS) សម្រាប់ឆមាសទី ២ ឆ្នាំ ២០២០ ត្រូវបានកាត់បន្ថយដោយការពិនិត្យលើការធ្លាក់ចុះពីស្ថានភាពកូវីដ១៩នៅក្នុងពិភពលោក។ យោងតាមក្រសួងអភិវឌ្ឍន៍ជាតិ (MND) ដែលប្រកាសកាលពីព្រឹកថ្ងៃពុធ។
ការផ្គត់ផ្គង់លំនៅឋានឯកជនចំនួន ១ ៣៧០ យូនីត ពីទីតាំងដែលមានក្នុងបញ្ជីចំនួន ៣ កន្លែងមាន ៤០៥ យូនីត ឬក៏ ២៣ ភាគរយតិចជាង ១ ៧៧៥ យូនីត ពីទីតាំងដែលអនុញ្ញាតហើយក្រោមកម្មវិធី GLS ក្នុងឆមាសទី ១។
សរុបទាំង ៨ ទីតាំង ដែលមានក្នុងបញ្ជីបម្រុងទុកមានលំនៅឋាន ៥ ៣០០ យូនីតផ្សេងទៀត ដោយចំនួនផ្គត់ផ្គង់នៃលំនៅឋានឯកជនសម្រាប់ឆមាសទី ២ នឹងមានដល់ ៦ ៦៧០ យូនីត ច្រើនជាងបន្តិចពីចំនួន ៦ ៤៩០ យូនីត ស្ថិតក្រោយកម្មវិធី GLS នៅឆមាសទី ១។
ទីតាំងសណ្ឋាគារ ១ កន្លែងនៅតាមវិថី River Valley ដែលមាន ៥៣០ បន្ទប់ ត្រូវបានគេបញ្ចូលតាំងពីឆមាសទី ១ នៃកម្មវិធីនេះ ហើយបញ្ចូលទៅក្នុងបញ្ជីនាពេលនេះដែរ។
ប៉ុន្តែក្រសួងអភិវឌ្ឍន៍ជាតិបានកត់សម្គាល់ថា ខ្លួនបានណែនាំទីតាំងផ្សេងទៀតសម្រាប់ការប្រើប្រាស់ជាតំបន់ឧស្សាហកម្ម ឬក៏សណ្ឋាគារ ពេលដែលការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច និងទស្សនវិស័យសេដ្ឋកិច្ចមិនប្រាកដប្រជាបណ្តាលមកពីការរីករាលដាលនោះ។
សម្រាប់ការផ្គត់ផ្គង់លំនៅឋាន ក្រសួងនេះបានឲ្យដឹងថា ខ្លួនបានកែសម្រួលការកាត់បន្ថយយ៉ាងប្រយ័ត្នប្រយែងដើម្បីចៀសវាងការធ្លាក់ចុះការផ្គត់ផ្គង់ដ៏មានសក្តានុពលក្នុងរយៈពេលមធ្យមទៅរយៈពេលវែង។
ក្រសួងនេះបានឲ្យដឹងថា៖ «ទោះយ៉ាងណា យើងរក្សាការជម្រើសទីតាំងល្អៗ ជាមួយការផ្គត់ផ្គង់បន្ថែមក្នុងបញ្ជីបម្រុង ដែលអ្នកអភិវឌ្ឍន៍អាចផ្តួចផ្តើមសម្រាប់ការអភិវឌ្ឍ ប្រសិនបើពួកគេវាយតម្លៃថា មានតម្រូវការក្នុងពេលខាងមុខ»។
អាជ្ញាធរបានកត់សម្គាល់ថា ខ្លួនបានផ្តល់នូវការផ្គត់ផ្គង់សមរម្យក្នុងបញ្ជីឈ្មោះដែលបានបញ្ជាក់ក្នុងអំឡុងពេលនេះ ព្រោះចំនួនសារពើភណ្ឌមិនទាន់លក់ចេញនៃចំនួនលំនៅឋានឯកជនបានធ្លាក់ចុះ ដោយកើនឡើងចន្លោះពីឆមាសទី ១ នៃឆ្នាំ ២០១៩ និងឆ្នាំនេះ៕ST/RR