ភ្នំពេញ៖ ​អ្នក​ជំ​ងឹ​កូ​វីដ ១៩ ចំនួន​ ១ ៣៣៧ ​នាក់ ​ត្រូវបា​ន​ព្យាបាល​ជា​សះស្បើ​យ និង​មនុស្ស​ចំនួន​ ៣៤៥​ នាក់​បន្ថែម​ទៀត ​រកឃើ​ញ​មាន​វិជ្ជមាន​វីរុស​កូ​វីដ ១៩​ ខណៈ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះមាន​ ចំនួន​ ២​ នាក់។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខា​ភិបាល​នៅ​ព្រឹក​ថ្ងៃទី ១​៨ ​ខែ ឧសភា​ ឆ្នាំ​ ២០២១ នេះ​។

ក្រសួង​បាន​ឱ្យដឹង​ថា ករណី​ឆ្លង​ថ្មី​នេះ មាន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍​សហ​គមន៍ ​២០ ​កុម្ភៈ ​ចំនួន​ ៣៤៤ នា​ក់ និង​អ្នកដំ​ណើរ​មកពី​បរទេស​ចំនួន​​ ១ នាក់​។

សម្រាប់​ប្រទេស​កម្ពុជាគិ​ត​ត្រឹម​ព្រឹក​ថ្ងៃទី ១៨ ​ខែ ឧសភា​ ឆ្នាំ ២០២១​ នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩​ សរុប​ចំនួន​ ២២​ ៨៨៩ ​នាក់ មាន​អ្នក​ជា​សះ​ស្បើយ​ចំនួន ១៤​ ៣៤៣​ នាក់ និង​អ្ន​កស្លាប់​បាន​កើន​ឡើង​រហូត​ដល់ ​១៥៦ ​នាក់​។

លោក​ស្រី​វេជ្ជ​បណ្ឌិត លី អៃ​ឡែ​ន តំណាង​អង្គការ​សុខ​ភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា បា​នលើក​ឡើង​​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ចំនួន​ករណី​កូ​វីដ ១៩ ​ប្រចាំ​សប្តាហ៍ ​ត្រូវ​បាន​រាយកា​រណ៍​ថា មាន​ការ​ថយ​ចុះ​នៅកម្ពុ​ជា។

លោក​ស្រី​បាន​បន្ត​ថា ​៖«យើង​ដឹងថា​វីរុស​នេះ​នៅតែ​ចរាចរ​ ដែល​យើង​នៅតែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច។​ យើង​សង្ឃឹម​ទៅលើ​អ្វី​ដែល​ល្អ ហើយ​យើង​ក៏​ត្រៀម​សម្រាប់​អ្វីដែល​មិនល្អ។ សូម​កោត​សរសើរ​ដោយស្មោះ​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិ​បាល​និង​សហ​ការី​របស់ខ្ញុំ​នៅ​ក្នុង​ក្រសួង​នេះ​ចំពោះ​ភាព​ជា​អ្នក​ដឹក​នាំ​នេះ»៕​