បន្ទាយមានជ័យៈ​ ពលរដ្ឋប្រ​មាណ​ជាង​ ២០ ​គ្រួ​សារ​ មក​ពី​ឃុំ​ភូមិ​ថ្មី​ ស្រុកថ្មពួក ខេត្ត បន្ទាយ​មាន​ជ័យ​កាល​ពី​ថ្ងៃ ២៥ ឧសភា​ បាន​ហាមក្រុម​ហ៊ុន​ទឹកស្អាត ម៉ី គឹមសុខ មិន​ឲ្យ​​បូម​ទឹក​ពី​ស្រះ​ជា​អំណោយ​របស់​លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដោយ​ចោទ​ក្រុម​ហ៊ុ​ន​ថា មិន​គោរ​ព​ពាក្យ​សន្យា​ ស្រ​បពេល​ដែល​អាជ្ញាធរ​ក៏​បាន​ឱ្យ​ក្រុមហ៊ុន​នេះ​ផ្អាក​បូម​ទឹក​នេះ​សិន។

លោក​ ឌៀប ​ឈួន​ អភិ​បាល​ស្រុក​ថ្មពួក​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិល​មិញ​ថា ក្រុម​ហ៊ុន​ទឹក​ស្អាត​នេះ​បាន​​សន្យា​ជា​មួយ​ពលរដ្ឋ​បូម​ទឹក​ពី​អាង ​១​ កន្លែង​ ហើយ​ថានឹង​កែប្រែ​អាង​ទឹ​ក​នេះ​ដោយ​បិទ​ទំនប់​​ទឹក​ និង​ជីក​អាង​ឱ្យជ្រៅ​ដើម្បី​យក​ទឹក​មក​ផ្គត់​ផ្គង់។ ​ប៉ុន្តែ ៣​ ឆ្នាំ​មក​នេះ ក្រុម​ហ៊ុន​មិន​បាន​ធ្វើ​តា​ម​សន្យា។ ​ដល់​​ពេលអាង​​ ក្រុម​ហ៊ុន​ទឹក​ស្អាត​រីង ក្រុម​ហ៊ុន​បាន​មក​សុំ​មេ​ឃុំ​ភូមិ​ថ្មី​ ដើម្បី​បូម​ទឹក​ក្នុង​ស្រះ ប៉ុន្តែ​ពលរដ្ឋ​មិន​ព្រម។

លោក​ ឌៀប​ ឈួន​ បញ្ជាក់​ថា៖ ​«អ៊ី​ចឹង​បាន​ខ្ញុំ​ពីម្សិល​មិញ​ហ្នឹង​ទៅជួបជុំ​ប្រជុំ​គ្នា​ហ្នឹង​ គឺ​ថា បើ​ក្រុម​ហ៊ុន​គាត់​បូម​អា​ហ្នឹងហើ​យ ផ្អាក​ទៅមិន​អាច​មក​បូមស្រះ​ដែល​សម្តេច​ជីក​សម្រាប់​ពលរដ្ឋ​ទេ។ រឿង​ហ្នឹង​ពល​រដ្ឋគា​ត់អត់​ឱ្យ»។ «[ក្រុម​ហ៊ុន] អត់ទា​ន់បាន​បូ​មទេ រាយ​ទុយោ​ម​កអស់​ហើយ​បាន​ពល​រដ្ឋ​គាត់​តវ៉ា​។ ពលរដ្ឋ​គេ​មិន​ឱ្យ​បូម»។

លោក​ ឌៀប ​ឈួន ​ថា ក្រុមហ៊ុន​ ​បាន​សុំ​ទៅ​មេឃុំ​ភូ​មិថ្មី​ដើម្បី​បូម​ទឹកស្រះ​។ ក្រោយ​ម​ក​មេឃុំ​បាន​មក​ជួប​លោកហើយ​លោក​ក៏​ប្រាប់​មេឃុំ​ថារឿងធ្វើ​អាជី​វ​កម្ម​មា​ន​ការផ្លា​ស់ប្តូ​រ​យ៉ាងម៉េច​ត្រូវ​​​មើល​កិច្ច​សន្យា។ប៉ុន្តែ​លោក​មិន​ជំទាស់​ចំពោះ​ការ​ផ្លាស់​ប្តូរ​កិច្ចស​ន្យាទេ​ឱ្យ​តែ​ពលរដ្ឋ​ឯកភាព។​

លោក​បានបន្ថែមថា៖ ​«បើ​​ពលរដ្ឋគាត់​ឯក​ភាពអា​ហ្នឹងវា​ចប់​រឿងហើ​យ។ ប៉ុន្តែ ដល់​ព​លរដ្ឋ​គាត់​អត់​ឯក​ភាព។ គាត់​អត់​ឯក​ភាព​ម៉េច ឧទា​ហរណ៍​ថា ឥឡូវ​ស្រះ [អាង] ដែល​គាត់​ធ្វើ​អាជីវ​កម្មហ្នឹ​ង​វារី​ងអស់​​ហើយ​ អ៊ីចឹង​គាត់​មក​បន្ត​ធ្វើ​អា​ស្រះ​ ១​ ទៀត​។ ដល់​អា​ស្រះ​ ១ ទៀត​​រីង​ទៀត ពួក​គាត់​បាន​អី»។​

បើតាមលោក ឌៀ​ប ឈួន ស្រះ​នេះ​មាន​ទំហំ​ ១​០០ ម៉ែត្រ​គុណ​នឹង ១០០​ ម៉ែត្រ និង​ជម្រៅ ​៦​ ម៉ែត្រ។​ ប៉ុន្តែ ឥឡូវ​នេះ ​ជម្រៅ​ស្រះ​នេះមាន​កន្លែ​ង​ខ្លះនៅ​ស​ល់​ ១ ​ម៉ែត្រ​ និង​កន្លែង​ខ្លះស​ល់​កន្លះ​ម៉ែ​ត្រ។ រីឯ​ពលរដ្ឋប្រើ​ទឹក​ស្រះ​នេះ​​​មាន​ប្រមា​ណ​ពី​ ៧០០ ​ទៅ​ ៨០០ ​គ្រួសារ។

លោក ​ប៊ុន វា​សនា មេឃុំ​ភូមិថ្មី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា​ ឃុំ​មិន​​បាន​ឲ្យបូម​ទឹកស្រះ​នេះទេ ឯកា​ររៀ​បចំ​ទុ​យោ​គឺនៅ​ឆ្ងា​យ​ពី​ស្រះតែ​ពេល​ឃើញ​រាយ​ទុយោ​​ដូច្នេះ ​ពលរដ្ឋ​ក៏​តវ៉ា។

លោ​កបានបញ្ជាក់​ថា៖​ «អត់​មាន​​កា​រ​អនុ​ញ្ញា​ត​ពីខ្ញុំ ចេ​ញលិខិត ​​អ​នុញ្ញាត​អ៊ីចឹ​ងៗអ​ត់​មានទេ​។ ​ហ្វេ​ស​ប៊ុក​ហ្នឹងគ្រា​ន់ថា គាត់និយាយ​ហ្នឹង គា​ត់បំផ្លើស​ខ្ញុំ​ពេក។​អា​ជ្ញាធរ​ខ្ញុំ​អត់​មាន​អ៊ីចឹង​ទេ»។

​បើតាមលោក ប៊ុ​ន​ វាសនា ក្រុមហ៊ុនដាក់ទុ​យោ​ទុក​មុ​ន ​ក្នុង​ករណី​មាន​ការ​អ​នុ​ញ្ញាតគឺក្រុមហ៊ុន​​នឹង​បូម​ទឹ​ក​ភ្លាម។ តែ​បើ​​មិន​ទាន់​មាន​ដំណោះ​ស្រា​យ​ក្រុមហ៊ុន​នឹង​ដក​ទុយោ​នេះ​វិញ។​

​លោក​ ម៉ី គឹ​មសុខ ប្រធានក្រុមហ៊ុ​នទឹ​ក​ស្អាត ម៉ី ​គឹម​សុខ បានថ្លែងថា​ លោក​បាន​ស្នើមេឃុំភូមិ​ថ្មី​​ដើម្បី​ សម្រប​ស​ម្រួល​សុំ​​បូមទឹក​ស្រះ​នេះ ប៉ុន្តែ​មិន​ទា​ន់​មាន​ការ​អនុញ្ញាត ​ទេ​ហើយលោ​ក​បាន​រាយ​ទុយោ​បាន​ ១ ​ដុំ​ ប៉ុន្តែ​ពលរដ្ឋ​នាំគ្នា​តវ៉ា។

លោក​ ម៉ី គឹម​សុខ ថា៖​ «ខ្ញុំ​គ្រាន់​តែយ​កទុ​យោទៅ​រា​យ​ទៅ​ពលរដ្ឋថាមិន​បាច់​​ទាន់​រា​យទេ។ ​ខ្ញុំក៏​ផ្អក​ទៅ»។

ចំពោះកិ​ច្ចស​ន្យាកែ​ប្រែ​អាង​​ លោក​ ម៉ី ​គឹម​សុខ បាន​ប្រាប់​ថា​ ​ដំ​បូង​លោក​​គ្រាន់​តែនិ​យាយ​ជា​មួយ​ពលរដ្ឋទេ តែមិ​នបាន​ចុះ​កិច្ច​សន្យា​ជា​លាយ​លក្ខណ៍អក្សរ​​ទេ​​​ពី​ព្រោះ​ឆ្នាំ​មុនៗ​ទឹក​អាង​មិន​ដែល​ខះ ​តែ​​ឆ្នាំនេះ​ខះ។ ទោះ​ជាយ៉ា​ង​ណា​ លោ​ក​ថា នឹ​ង​កាយ​​​អាង​នេះ​បន្ថែម​ទៀត។​

លោក​ថា៖​ «ដល់​វាខះ​ទៅ​ហើយ​ទឹក​វាមិ​នគ្រប់គ្រា​ន់​​ បាន​ខ្ញុំ​ចង់​ស្នើ​មេ​ឃុំ​ និងស្រុក​អីហ្នឹ​ង​ ស្នើ​សុំ​ជួ​យ សម្របសម្រួល​ពលរដ្ឋ​សា​កល​មើ​ល​​ត្រូ​វ​អត់។​បើសិន​ត្រូវ ​ខ្ញុំ​ទៅ​យក ​បើសិ​ន​មិន​​ត្រូវទេ​មាន​តែ​រក​វិធី​បុក​អណ្តូង»៕