កោះកុងៈ រាជ​រដ្ឋា​ភិបាល​បាន​យល់​ព្រម​តាម​សំណើរ​របស់​ក្រសួង​បរិស្ថាន ​ដើម្បី​សិក្សា​កាត់​ឆ្វៀល​ដី​ ចេញ​ពី​តំ​បន់​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន Union Development Group Co., Ltd (UGD) នៅ​ក្នុង​ខេត្ត​ កោះ​កុង សម្រាប់​ផ្ដល់​ជូន​ប្រ​ជា​ពល​រដ្ឋ​រាប់​រយ​គ្រួសារ​ដែល​រង​ផល​ប៉ះ​ពាល់​ពី​សកម្ម​ភាព​ឈូស​ឆាយ​របស់​ក្រុម​ហ៊ុន​នេះ​ដែល​បាន​ក្លាយ​​ទៅ​ជា​ជម្លោះរ៉ាំ​រ៉ៃ​ដោយ​គ្មាន​ដំ​ណោះ​ស្រាយ។

យោង​តាម​លិខិត​ដែល​ចុះ​ ហត្ថ​លេខា​ដោយ​លោក​ លោក​ ​តឹក​រ៉េត​ សំរេច ​រដ្ឋ​លេខា​ធិការ​ទីស្តី​ការ​គណៈ​ រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃទី​ ២៩​ ខែមិនា ​ឆ្នាំ ​២០១៨ ​ដែល​ផ្ងើរ​ជូន​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន ​ហើយ​និង​ សា​លារ​ខេត្ត​កោះកុង​ ទទួល​បាន​កាល​ ពីថ្ងៃ​ទី ១៦​ ខែ​ឧសភា ​ឆ្នាំ​ ២០១៨ ដែល​ ភ្នំ​ពេញ​ប៉ុស្តិ៍​ទើប​បាន​ទទួល​កាល​ពីម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា​ រាជ​រដ្ឋា​ភិបាល​បាន​ផ្ដល់​អំ​ណាចដល់​​​ ក្រសួង​បរិស្ថាន ​ដើម្បី​សិក្សា​​កាត់​ឆ្លៀល​ដី​ នៅ​ទី​តាំង​ឃុំ ​ព្រែក​ខ្សាច់​ ស្រុក​គីរី​សាគរ​ និង​ ទី​តាំង​កៀន​ទឹក​ នៃ​ ឃុំថ្ម​ស​ ស្រុក​ បុទុម​សាគរ​ ​នៃ​ខេត្ត​កោះកុង​ ចេញ​ពី​តំបន់​វិនិយោគ​អភិ​វឌ្ឍន៍​របស់​ក្រុម​ហ៊ុន​ Unions Development Group​ ​សម្រាប់​ ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​និង​អាស្រ័យ​ផល​ជាក់​ស្តែង​ដោយ​ ​សហ​ការ​ជា​មួយ​ ​ក្រសួង​ ​ស្ថាប័ន ​និង​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ពាក់ព័ន្ធ។

លិខិត​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ក្រុម​ហ៊ុន ​Unions Development Group ​ត្រូវ​រក្សា​ទុក​ព្រៃ​កោ​ង​កាង​ ​ព្រៃ​លិច​ទឹក តំ​ប​ន់​ព្រៃ​ ​ស្រោង​ ​តំបន់​ទី​ជម្រាល​ភ្នំ​ ​ជា​តំ​បន់​អភិ​រក្ស​នៅ​ក្នុង​ប្លង់​មេ ​និង​កម្ម​វិធី​អភិ​វឌ្ឍ​រ​បស់​ខ្លួ​ន។

មន្ត្រី​អ្នក​នាំពាក្រ​ក្រ​សួង​បរិស្ថាន​ លោក ​សៅ ​សុ​ភាព ​មិន​អាច​ទាក់​បាន​ដើម្បី​សុំ​ការ​ធ្វើ​អ​ត្ថា​ធិ​ ប្បាយ​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ប្រ​ជា​ពល​រដ្ឋ​បាន​ប្ដឹង​ដល់​ក្រុម​ហ៊ុន ​UDG បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ​ចាប់​ផ្ដើម​ឈូស​ឆាយ​បំ​ផ្លាញ​ដើម​ដូង​ ដើម​ស្វាយចន្ទី​របស់​ពួក​គេ​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍រម​ណី​យដ្ឋាន​ឆ្នេរ​របស់​ក្រុម​ហ៊ុន​ដែល​មាន​តម្លៃ​៣,៨ពាន់​លាន​ដុល្លារ​នៅ​លើ​ដី​សម្បទាន​ចំ​នួន​ ៤៥ ០០០ ហិក​តា​។

លោក​ ​ហ៊ួរ ​អ៊ីន មន្ត្រី​ប្រឹក្សា​ច្បាប់​គម្រោង​ពន្ធនា​គារ​ នៃ​អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ ​(LICADHO)​ ​ជា​អង្គការ​សង្គម​ស៊ីវិល ​ដែលបាន​​ធ្វើ​ការ​តាម​ដាន​នឹង​ឃ្លាំ​មើល​ ​ករណី ​ដីធ្លី​ក្រុម​ហ៊ុន ​UDG​ ​មាន​ការ​សារទរ​នឹង​រីករាយ​ចំពោះដំ​ណោះ​ស្រាយ​របស់​រដ្ឋា​ភិបាល ​ព្រោះ​ជម្លោះ​នេះ​ជាង​ ១០​ ឆ្នាំ​គួរ​តែ​បញ្ចប់​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​រីករាយ​ទាំង​ផ្លូវ​ការ​និង​ផ្លូវ​ចិត្ត។​

ដោ​យ​ឡែក ​កាល​ពី​ថ្ងៃ​ទី ២២​ ​ឧសភា ​តំណាង​អយ្យការ​​អម​តុលាការ​ខេត្ត​កោះ​កុងបាន​​កោះ​ហៅ​ពល​រដ្ឋ​ ២​នាក់ ​នៅ​ក្នុង​ភូមិ​ព្រែក​ស្មាច់​ ​ឃុំ​កោះ​ស្ដេច​ ស្រុក​គិរី​សាគ​រ​ ខេត្ត​កោះ​កុង​  ឱ្យ​ទៅ​បំភ្លឺ​ជុំវិញ​ រឿង​វិវាទ​ដីធ្លី​ តាម​បណ្ដឹង​របស់​ក្រុម​ហ៊ុន ​UDG ​ដោ​យ​ចោទ​ពួក​គេ​ថារ​​ស់​នៅ​លើដី ក្រុម​ហ៊ុន​ ​និង​ទាម​ទារ​ឱ្យ​មាន​ការ​រុះ​រើ​ផ្ទះ។​

លោក​ស្រី​ ​លីវ​ ភួ​ង​ អះ​អាង​ថា ​ពួក​គាត់​មានការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នៅ​ពេល​ខាង​មុខ​ ​ក្រោយ​ពេល​តំណាង​អយ្យ​ការ​ប្រាប់​ពួក​គាត់​ថា​ ​ពួក​គាត់​គ្មាន​សិទ្ធិ​ទាម​ទារ​សំណង​​។​

លោក​ស្រី​ ​លីវ​ ​ភួង​ ជា​ជន​រង​គ្រោះ​​អះអាង​ថា​៖​ «យើង​មាន​ការ​ព្រួយ​រ​បារម្មណ៍​ខ្លាំង​តុលា​ការ​បាន​បញ្ជា​​ឲ្យ ខ្ញុំ​ដើរ​ចេញ​ពី​ដី​របស់​ខ្ញុំ​ដែល​បាន​រស់​នៅ​ តាំង​ពីឆ្នាំ ​១៩៨៩​។​ យើង​មាន​ការ​ព្រួយ​បារម្មណ៍​ ​និង​ ភ័យ​ខ្លាច​នៅ​ពេល​គេ​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ​ យើង​មិន​អាច​ធ្វើ​អ្វី​គេ​កើត​ទេ។​យើង​មិន​ដឹង​ទៅ​រក​ ​ខាង​ណា​ដើ​ម្បី​ជួយ​យើ​ង​ទេ»។​

លោក​ស្រី​ប​ន្ថែម​ថា​៖ «​យើង​សុំ​តែ​ដី​កន្លះ​ហិតា​ ​និង​ដី​ចំការ​៥ហិតា​ ​និង​លុយ​ ១០ ម៉ឺន​ដុល្លារ​ ​ខ្ញុំ​ចេញ​ហើយ។ ​យើង​ចង់​បាន​លុយ​ដើម្បី​យក​ទៅ​ធ្វើ​ផ្ទះ​នៅ​និង​ដី​ចំការ​៥ហិតា​ដើម្បី​ធ្វើ​ចំកា​រ​…​ ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​ធំ​បាន​ចេញ​អស់​ ប​ន្ទាប់​ពី​បាន​សំណង​តែ​នៅ​សល់​តែ​៤គ្រួរសារ​ទេ ​ដោយ​សារ​ពួក​យើង​មិន​ទាន់​ទទួល​បាន​សំណង​សម​ស្រប់​នៅ​ឡើ​​យ»។

លោក​ ​អ៊ុន​ ​សុវណ្ណ​ធានី​ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កោះ​កុង​ថា​លោក​ពុំ ទាន់​បាន​ទទួល​របាយ​ការ​ទាក់​ទង​នឹង​ករណី​នេះ​នៅ​ឡើ​យ​ទេ​៕​​​​​​​​​​​