ភ្នំពេញ៖ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា​នយោបាយ​ទៅដល់​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៧ រូប បន្ទាប់ពី​មាន​សេចក្តី​ក្រាបបង្គំ​ទូលថ្វាយ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

យោងតាម​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ចុះ​ថ្ងៃទី ១៧ ខែ​មេសា ឆ្នាំ ២០២១ នេះ ដោយ​ទ្រង់​បាន​ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា​ឡើងវិញ​ឱ្យឈ្មោះ​បុគ្គល​ចំនួន ៧ រូបផ្សេងៗ​គ្នា ដែល​ត្រូវ​បាន​ហាមឃាត់​ក្នុង​ការធ្វើ​សកម្មភាព​នយោបាយ​រយៈពេល ៥ ឆ្នាំ​តាម​អំណាច​សាលដីកា ចុះ​ថ្ងៃទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ របស់​តុលាការ​កំពូល។

ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា​នយោបាយ​ទៅដល់​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ

ព្រះរាជក្រឹត្យ​បាន​បន្ត​ថា៖ «សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ទទួល​បន្ទុក​អនុវត្តន៍​ព្រះរាជក្រឹត្យ​នេះ​ចាប់តាំងពី​ថ្ងៃ​ឡាយព្រះហស្ថលេខា​តទៅ»។

បុគ្គល​ចំនួន ៧ រូប ជា​អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយក អតីត​គណបក្ស​សង្គ្រោះជាតិ រួមមាន លោក យ៉ែម បុញ្ញឫទ្ធិ, លោក​ មុត ចន្ថា, លោក ជុំ ច័ន្ទដាវិន, លោក ទួតឃឿត, លោក ឡាត់ លិតេយ្យ, លោក ឡុង គឹមឃន និង​លោកស្រី យ៉ង់ ផាន់ណេត៕