ក្នុងឆ្នាំ ២០១០ គឺមិនទាន់មានការផលិតទឹករ៉ែធម្មជាតិនៅប្រទេសកម្ពុជានៅឡើយទេ។ រាល់ទឹករ៉ែធម្មជាតិដែលមានលក់នៅក្នុងទីផ្សារគឺសុទ្ធសឹងតែនាំចូលពីបរទេស ហើយភាគច្រើនគឺនាំមកពីប្រទេសឆ្ងាយៗ។
នៅក្នុងឱកាសប្រារព្ធពិធី “Bastille Day” ដែលជាថ្ងៃបុណ្យជាតិបារាំងនេះ បុគ្គលិកក្រុមហ៊ុន Kulara Water Co. Ltd. ទាំងខ្មែរ និងបារាំងមានសេចក្តីសោមនស្សរីករាយសូមអបអរសាទរខួប ៥ ឆ្នាំនៃវត្តមាន ទឹករ៉ែធម្មជាតិដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលមានឈ្មោះថា “Eau Kulen”។
ការអភិវឌ្ឍន៍ទឹករ៉ែធម្មជាតិ “Eau Kulen” ក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំងក្នុងការជួយលើកកម្ពស់ផ្នែកសុខភាពដល់អ្នកប្រើប្រាស់ជនជាតិខ្មែររបស់ខ្លួនដែលកំពុងមានការកើនឡើងជាបន្តរបន្ទាប់ និងបានចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍន៍យ៉ាងលឿនរបស់ប្រទេសកម្ពុជា។
ក្រុមហ៊ុន Kulara Water Co., Ltd. តែងតែរិះរកវិធីដើម្បីគាំពារបរិស្ថានយ៉ាងសកម្ម ។
ការប្រឹងប្រែងឥតឈប់ឈរ និងការពុះពារផ្សេងៗរបស់ក្រុមហ៊ុនសម្រាប់បរិស្ថានរួមមានការដាំដើមឈើ និងការដាំឡើងវិញនូវប្រភេទឈើកម្រនៅក្នុងផ្ទៃដី ៤០ ហិកតារបស់ “Eau Kulen” ដែលជាផ្នែកមួយនៃគម្រោងស្តារព្រៃឈើឡើងវិញដែលមានការសហការជាមួយមូលនិធិ AD Foundation សម្រាប់កម្មវីធីភ្នំគូលែន។
ក្រុមហ៊ុនក៏បានផ្តួចផ្តើមគំនិតបង្កើតជម្រកសត្វឃ្មុំដែលជាការឆ្លុះបញ្ចាំងអំពីការអភិរក្សចំនួនសត្វឃ្មុំធម្មជាតិដែលកំពុងធ្លាក់ចុះដែលសត្វឃ្មុំ គឺជាសត្វដែលជួយបណ្តុះដំណាំលើភពផែនដីដ៏សំខាន់បំផុត និងមានតួនាទីយ៉ាងសំខាន់ពិសេសផងដែរក្នុងការជួយឲ្យរុក្ខជាតិដុះឡើងវិញតាមបែបធម្មជាតិ និងតាមបែបប្រព័ន្ធអេកូកសិកម្ម រួមមានព្រៃឈើផងដែរ។