ដើម្បី​បង្ហាញ​ពី​ការរួមចំណែក​របស់​សហរដ្ឋ​អាមេរិក ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ក្នុង​ខែ​នីមួយៗ​ស្ថានទូត​អាមេរិក​បាន​ផ្តោតលើ​វិស័យ​មួយចំនួន​នៃ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ចីរភាព​របស់​ខ្លួន​ក្នុង​នោះ​ខែ​មករា​ផ្តោត​លើ​កសិកម្ម​, ខែកុម្ភៈ ផ្តោតលើ​យុវជន អប់រំ និង​បច្ចេកវិទ្យា​, ខែមីនា ផ្តោតលើ​ស្ត្រី​និង​សមធម៌​យេនឌ័រ​, ខែមេសា ផ្តោតលើ​បរិស្ថាន​, ខែឧសភា ផ្តោតលើ​សុខភាព​សាធារណៈ​, ខែមិថុនា ផ្តោត​លើ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​, ខែកក្កដា ផ្តោត​លើ​ការអបអរ​ខួប​លើក​ទី​ ៧០, ខែសីហា ផ្តោតលើ​ជំនួយ​មនុស្សធម៌​, ខែកញ្ញា ផ្តោត​លើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​, ខែតុលា ផ្តោតលើ​ការអនុវត្ត​ច្បាប់​, ខែវិច្ឆិកា ផ្តោត​លើ​សហប្រតិបត្តិការ​ក្នុង​តំបន់​/​អាស៊ាន និង​ខែធ្នូ​ផ្តោត​លើ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​៕