ជំនាញ​គណនេយ្យ​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​សេដ្ឋកិច្ច​ដែល​កំពុង​រីក​លូតលាស់​របស់​កម្ពុជា ខណៈ​ដែល​វិស័យ​ធុរកិច្ច​របស់​ប្រទេស ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ក្បាល​ម៉ាស៊ីន​ដ៏​សំខាន់ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​ឆ្ពោះ​ទៅ​មុខ និង​ជំរុញ​ប្រទេស​ជាតិ​ឱ្យ​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​។

ដើម្បី​សម្រេច​បាន​សមិទ្ធផល​នេះ ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ការ​គណនេយ្យករ​ជំនាញ និង​អ្នក​ជំនាញ​ហិរញ្ញវត្ថុ ក៏​ដូចជា​សវនករ​ដែល​មាន​ជំនាញ​ខ្ពស់ ​ដើម្បី​ធានា​ថា​ សហគមន៍​ធុរកិច្ច​គោរព​តាម​បទដ្ឋាន​ និង​បទប្បញ្ញត្តិ​អន្តរជាតិ​។

ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ចាំបាច់​សម្រាប់​គណនេយ្យករ​ជំនាញ សាលា​ខេមអេដ​ប៊ីស្សនេស​ស្គូល បាន​និង​កំពុង​ផ្តល់​នូវ​វគ្គ​សិក្សា ACCA និង CAT ដែល​ជា​កម្មវិធី​សិក្សា​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម ដែល​ទទួល​ស្គាល់​ពី​ស្ថាប័ន ACCA​។

សាលា​ខេម​អេដ ដែល​ចាប់​ផ្តើម​ដំណើរការ​នៅ​ឆ្នាំ ​២០០០ គឺ​ជា​វិទ្យាស្ថាន​ឧត្តម​សិក្សា​ឈាន​មុខ​ដំបូង​គេ​នៅ​កម្ពុជា ដែល​ផ្តល់​វគ្គ​សិក្សា​ជំនាញ​គណនេយ្យ​ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

ACCA តំណាង​ឲ្យ​ការ​សិក្សា​ជំនាញ​គណនេយ្យ​ស្តង់ដា​ពិភពលោក ដែល​កំណត់​ដោយ​សហព័ន្ធ​គណនេយ្យករ​អន្តរជាតិ (IFAC) និង​ជា​ស្ថាប័ន​ដែល​ផ្តល់​គុណ​តម្លៃ​ខ្ពស់​បំផុត​សម្រាប់​អ្នក​គ្រប់គ្រង​ហិរញ្ញវត្ថុ គណនេយ្យករ និង​សវនករ​។

និសិ្សតបញ្ចប់វគ្គសិក្សា ACCA/CAT រួមចំណែកយ៉ាងច្រើនដល់វិស័យពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់កម្ពុជាដែលកំពុងរីកចម្រើន ។

វគ្គ​សិក្សា​ជំនាញ ACCA និង CAT នៅ​សាលា​ខេមអេដ គឺ​ជា​កម្មវិធី​សិក្សា​លក្ខណៈ​អន្តរជាតិ​ដែល​ផ្តោត​លើ​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម ដែល​កំពុង​មាន​តម្រូវ​ការ​ខ្ពស់​នៅ​ក្នុង​វិស័យ​ធនាគារ ពន្ធដារ និង​ក្រុមហ៊ុន​សវនកម្ម ក៏​ដូចជា​ក្រុមហ៊ុន​គណនេយ្យ​។​ ​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​វគ្គ ACCA និង CAT នឹង​ទទួល​បាន​បទពិសោធដ៏​ល្អ​ជាមួយ​ស្តង់ដា​គណនេយ្យ និង​សវនកម្ម ស្តង់ដា​អន្តរជាតិ IFRs ហើយ IFRs គឺ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម ដែល​ធានា​បាន​នូវ​ស្តង់ដា​ខ្ពស់​នៅ​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​។​

ជំនាញ​ទាំង​នេះ​នឹង​ធានា​ថា ​អាជីវកម្ម​នឹង​គោរព​តាម​ស្តង់ដា​អន្តរជាតិ ​និង​អនុញ្ញាត​ឱ្យ​ពួក​គេ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដទៃ​ទៀត​ទាក់ទង​គណនេយ្យ​ និង​សវនកម្ម​ស្តង់ដា។​

ដោយសារ​តែ​កម្រិត​វិជ្ជាជីវៈ​ដែល​និស្សិត​បញ្ចប់​ការ​សិក្សា​វគ្គ​សិក្សា ACCA និង CAT ទទួល​បាន​ម្ចាស់​អាជីវកម្ម​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​វិនិយោគ​បាន​ត្រឹមត្រូវ​។

ពេល​បញ្ចប់​វគ្គ​សិក្សា ACCA និង CAT និស្សិត​នឹង​ទទួល​បាន​ចំណេះ​ដឹង​យ៉ាង​ច្រើន​ដូចជា​៖ ពួក​គេ​រៀន​បាន​ទាំង​ជំនាញ​វិជ្ជាជីវៈ និង​ទទួល​បាន​បទ​ពិសោធ​ទាក់ទង​នឹង​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម​។ និស្សិត​នឹង​ស្គាល់​ស្តង់ដា​គណនេយ្យ និង​សវនកម្ម​អន្តរជាតិ ក៏​ដូចជា បទដ្ឋាន​គណនេយ្យ​ហិរញ្ញវត្ថុ​អន្តរជាតិ (IFRS) កាន់​តែ​ច្បាស់​។

និស្សិត​អាច​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដោយសារ​ចំណេះ​ដឹង​ និង​សញ្ញាបត្រ​របស់​ពួក​គេ​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​ទូទាំង​ពិភព​លោក​។ ពួក​គេ​អាច​កសាង​ទំនាក់ទំនង​ជាមួយ​អង្គការ​ដែល​មាន​ឥទ្ធិពល​នានា រួមមាន​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​ចម្រុះ​ជា​ស្ថាប័ន​គណនេយ្យ​ស្ថាប័ន​អប់រំ រដ្ឋាភិបាល និង​អង្គភាព​មួយ​ចំនួន​ទៀត ដូចជា ​អង្គការ​សហប្រជាជាតិ និង​ធនាគារ​ពិភព​លោក​ជាដើម​។

និស្សិតបញ្ចប់វគ្គ ACCA អាចទទួលបានប្រាក់ខែចន្លោះពី ១ ៥០០-២ ០០០ ដុល្លារ ក្នុង ១ ខែ។

និស្សិត​មិន​ត្រឹម​តែ​ទទួល​បាន​ចំណេះ​ដឹង​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​គណនេយ្យ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ពួក​គេ​ថែម​ទាំង​ទទួល​បាន​នូវ​ជំនាញ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ការ​គ្រប់គ្រង​អង្គភាព​ជា​យុទ្ធសាស្ត្រ​ផង​ដែរ​។

លើស​ពី​នេះ​ទៀត​ និស្សិត​នឹង​មាន​ចំណេះដឹង​កម្រិត​ខ្ពស់​នៅ​ក្នុង​មុខវិជ្ជា​ជា​ច្រើន ដូចជា​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ការ​គ្រប់គ្រង​របាយការណ៍​ហិរញ្ញវត្ថុ យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ និង​អាជីវកម្ម​។

និស្សិត​ដែល​បញ្ចប់​វគ្គ​សិក្សា ACCA ជា​មធ្យម​អាច​ទទួល​បាន​ប្រាក់​ខែ​ចន្លោះ​ពី ១ ៥០០ ទៅ ២ ០០០ ដុល្លារ ​ក្នុង ​១ ​ខែ​។

ខេមអេដ​ជួយ​និស្សិត​ឱ្យ​ទទួល​បាន​ជំនាញ​បច្ចេកទេស និង​គ្រប់គ្រង​ដើម្បី​ក្លាយ​ជា​គណនេយ្យករ​ដែល​មាន​សមត្ថភាព ជាពិសេស​មាន​គ្រូ​ និង​សាស្ត្រាចារ្យ​ដែល​សុទ្ធ​តែជា​​អ្នក​ជំនាញ​លើ​មុខ​វិជ្ជា​ទាំង​នេះ​។​ ​វគ្គ​សិក្សា​នីមួយៗ​មាន ​៣ ​ម៉ោង ​ក្នុង ​១ សប្តាហ៍ ដែល​មាន​រយៈពេល ​៦ ​ខែ​។

ក្នុង​នាម​ជា​កម្មវិធី​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​ពាសពេញ​ពិភព​លោក និស្សិត​ដែល​បញ្ចប់​វគ្គ​សិក្សា ACCA/CAT ពួក​គេ​អាច​ជួយ​ដល់​វិស័យ​ហិរញ្ញវត្ថុ​ និង​ធុរកិច្ច​របស់​កម្ពុជា ដោយ​ធានា​ថា​ អាជីវកម្ម​ និង​ស្ថាប័ន​ផ្សេងៗ​អនុលោម​តាម​ស្តង់ដា​គណនេយ្យ និង​សវនកម្ម​អន្តរជាតិ IFRs ហើយ IFRs គឺ​សម​ស្រប​សម្រាប់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​។

ក្រៅ​ពី​ធ្វើ​ការ​ជា​គណនេយ្យករ និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​វគ្គ ACCA / CAT ពួក​គេ​ក៏​អាច​ធ្វើ​ការ​ជា​សវនករ អ្នក​វិភាគ​ហិរញ្ញវត្ថុ​អ្នក​ប្រឹក្សា​អាជីវកម្ម ប្រធាន​ហិរញ្ញវត្ថុ ប្រធាន​នាយក​ប្រតិបត្តិ ទីប្រឹក្សា​ពន្ធដារ និង​ការងារ​ស្រដៀង​នេះ​ជា​ច្រើន​ទៀត​។

វិសាលភាព​ការងារ​សម្រាប់​និស្សិត​ដែល​បញ្ចប់​វគ្គ​សិក្សា ACCA និង CAT គឺ​មាន​ទំហំ​ធំធេង​ណាស់ ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​មាន​ការ​រីក​ចម្រើន​ហើយ​តម្រូវ​ការ​អ្នក​ជំនាញ​បែប​នេះ​ក៏​នឹង​កើន​ឡើង​ផ​ងដែរ​៕