នៅក្នុង​ឆ្នាំ​នេះ​ប្រទេស​សិង្ហបុរី​នឹង​អបអរ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​ ៥៣ ​ឆ្នាំ​របស់​ខ្លួន​។ ត្រឡប់​ទៅ​ឆ្នាំ​ ១៩៦៥ ​វិញ​នៅ​ពេល​ដែល​សិង្ហបុរី​ត្រូវ​បាន​បំបែក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី គឺជា​ដី​កោះ​តូច​មួយ​មិន​មាន​ការអភិវឌ្ឍ និង​មិន​មាន​ធនធាន​ធម្មជាតិ​អ្វី​នោះ​ទេ​។

នៅក្នុង​រយៈពេល​ ៥៣ ​ឆ្នាំ​មក​នេះ​សិង្ហបុរី​ត្រូវ​បាន​គេ​កោតសរសើរ​ចំពោះ​សមិទ្ធផល​ជាច្រើន​ក្នុង​នោះ​រួមមាន​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ប្រកួតប្រជែង​ធំ​បំផុត​ទី​ ២ ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ធំ​បំផុត​ទី​ ៤ និង​ជា​ប្រទេស​ដែល​មាន​អាកាសយានដ្ឋាន​ល្អ​បំផុត​ក្នុង​ពិភពលោក​។

អាថ៌កំបាំង​នៃ​ភាពជោគជ័យ​នេះ​គឺ​អាស្រ័យ​លើ​ការអភិវឌ្ឍ​ធនធាន​ដែល​មាន​ស្រាប់​របស់​ប្រទេស​តែ​មួយ​គត់​គឺ​ប្រជាជន​របស់​ខ្លួន​។ រដ្ឋាភិបាល​សិង្ហបុរី​បាន​ទទួល​ស្គាល់​ការអប់រំ​គឺជា​កូនសោ​ដ៏សំខាន់​បំផុត​ដែល​បាន​បើក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការផ្លាស់ប្តូរ​ពោរពេញ​ដោយ​ការអភិវឌ្ឍ​ក្លាយ​ជា​ប្រទេស​អ្នកមាន​។

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ការអប់រំ​នៅ​តែ​ជា​វិស័យ​ដ៏សំខាន់​បំផុត​ចំពោះ​វឌ្ឍនភាព​របស់​ប្រទេស ខណៈ​ដែល​ប្រទេស​សិង្ហបុរី​នៅ​តែ​ជា​ប្រទេស​ឈាន​មុខ​គេ​មួយ​នៅក្នុង​វិស័យ​អប់រំ និង​ជាប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​នៅក្នុង​ការសិក្សា​អប់រំ​លក្ខណៈ​អន្តរជាតិ​។ ការរីក​ចម្រើន​របស់​ប្រទេស​សិង្ហបុរី​បណ្តាល​ឲ្យ​មាន​ការ​បង្កើតឡើង​នូវ​ក្រុមហ៊ុន Singapore Institute of Management (SIM) Group ផងដែរ​។

ជាមួយ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស និង​ការរីកចម្រើន​របស់​ក្រុមហ៊ុន SIM សាលា​ SCIA ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​ដែល​ជា​ការវិនិយោគ​នៅ​ក្រៅ​ប្រទេស​សិង្ហបុរី​ដំបូង​គេ​របស់​ក្រុមហ៊ុន​នេះ​។

ចាប់​យក​បេសកកម្ម​ភ្លោះ​របស់​សាលា SCIA គឺ «Doing Good» និង «Doing Well» ក្រៅពី​ការផ្តល់​ការអប់រំ​ប្រកប​ដោយ​គុណភាព​ខ្ពស់​យើង​ប្តេជ្ញា​យ៉ាង​ពេញលេញ និង​គ្រប់​ជ្រុងជ្រោយ​ក្នុង​គំនិត​ផ្តួចផ្តើម​នូវ​ការទទួល​ខុសត្រូវ​សង្គម​ (CSR)​។ ទាំង​នេះ​រួមបញ្ចូល​ទាំង​ការផ្តល់​អាហារូបករណ៍ និង​ការ​ខិតខំ​ប្រឹងប្រែង​ចំពោះ​ការទទួល​ខុសត្រូវ​សង្គម ដើម្បី​គាំទ្រ​ដល់​បុព្វហេតុ​ការអប់រំ​យុវជន និង​កុមារ​។

សាលា​ SCIA នឹង​បន្ត​វិនិយោគ​បន្ថែម​ទៀត​លើ​ការអភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​គ្រូបង្រៀន​នៅ​កម្ពុជា​ជាមួយ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ការអប់រំ​ (EDC) របស់​យើង​ដើម្បី​បង្កើន​គុណភាព​នៃ​ការបណ្តុះបណ្តាល​គ្រូបង្រៀន​នៅ​កម្ពុជា​។ ចំណុច​នេះ​គឺ​វា​មាន​ឥទ្ធិពល​ជាច្រើន​ទៅ​លើ​វឌ្ឍនភាព​របស់​កុមារ​នៅក្នុង​វិស័យ​អប់រំ​។

នៅ​ថ្ងៃទី​ ១៣ ខែ​សីហា​នេះ​គឺ​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ទិវា​បុណ្យ​ឯករាជ្យ​ជាតិសិង្ហ​បុរី​សាលា​អន្តរជាតិ SCIA នឹង​ស្វាគមន៍​ថ្ងៃ​ចូលរៀន​ដំបូង​របស់​សិស្ស​ថ្នាក់​បឋមសិក្សា​រហូត​ដល់​ថ្នាក់​វិទ្យាល័យ​របស់​ខ្លួន​។

ភាពជោគជ័យ​របស់​ប្រទេស​សិង្ហបុរី គឺ​ផ្តោត​លើ​ការផ្តល់​ការអប់រំ និង​ជំនាញ​ដល់​ពលរដ្ឋ​វ័យក្មេង​ដើម្បី​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ពេល​អនាគត ដូច្នេះ​ហើយ​សាលា SCIA ក៏​មាន​បំណង​ជួយ​សម្រេច​ភាពជោគជ័យ​នេះ​ឲ្យ​បាន​ដូច​គ្នា​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ​ដោយ​គាស់​បង្ហាញ​អំពី​សក្តានុពល​របស់​អនាគត​អ្នក​ដឹកនាំ​ជាច្រើន​តាមរយៈ​​ការអប់រំ​។

យើង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សិស្សានុសិស្ស​របស់​យើង​ឪពុកម្តាយ​របស់​ពួកគេ ក៏ដូចជា​ដៃគូ​អាជីវកម្ម និង​បុគ្គលិក​របស់​យើង​ទាំងអស់​ដែល​បាន​ផ្តល់​ភាពជឿជាក់ និង​ទំនុកចិត្ត​ដ៏ខ្លាំងក្លា​របស់​ពួកគេ​មក​លើ​យើង ហើយ​បាន​ធ្វើ​ដំណើរ​ជាមួយ​គ្នា​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​នេះ​ដែល​បាន​បើក​ដំណើរការ​ក្រៅ​ប្រទេស​លើក​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​។

តាង​នាម​ឱ្យ​សាលា​អន្តរជាតិ SCIA និង​ក្រុមហ៊ុន SIM Group យើង​សូម​ជូនពរ​សន្ដិភាព និង​ភាព​ចម្រុងចម្រើន​ដល់​ប្រទេស​សិង្ហបុរី​នៅ​ទិវា​ឯករាជ្យ ជាតិ​លើក​ទី​ 53 របស់​ខ្លួន​!

សិង្ហបុរី​ឆ្ពោះ​ទៅ​មុខ​បន្ត​ទៀត​!៕ SCIA