សាលាមត្តេយ្យ​របស់​សាលា​អន្តរជាតិ CIS ដែល​មាន​ទីតាំង​នៅ​អគារ​អូឡាំព្យាស៊ីធី​បាន​បើក​ទទួល​ការចុះឈ្មោះ​ចូលរៀន​ហើយ​សម្រាប់​ឆ្នាំ​សិក្សា ២០១៩- ២០២០ នេះ​ជាមួយ​នឹង​ការបញ្ចុះ​តម្លៃ​ពិសេស​។

សាលាមត្តេយ្យ​នៅ​សាលា​អន្តរជាតិ CIS សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​ការផ្តល់​ជូន​កម្មវិធីសិក្សា​ដែល​ទទួលស្គាល់​ដោយ​ពិភពលោក​ដល់​កុមារ​នៅ​ទីក្រុង​ភ្នំពេញ​ចាប់ពី​អាយុ​ ១៨ ​ខែ​ឡើង​ទៅ​ដោយ​ផ្តោត​លើ​ការអភិវឌ្ឍ រាងកាយ ប្រាជ្ញា និង​ស្មារតី​របស់​កុមារ​តាមរយៈ​ការអភិវឌ្ឍ​ជំនាញ​ទន់ (soft skills) តាំងពី​ពួកគេ​នៅ​វ័យក្មេង​។ កុមារ​នឹង​ទទួល​បាន​ជំនាញ​សិក្សា និង​ទំនាក់ទំនង​តាមរយៈ​ការរៀនសូត្រ​ពី​ថ្នាក់​មូលដ្ឋាន​ដោយ​ជំរុញ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចេះ​គិត​ប្រកប​ដោយ​ភាពឈ្លាសវៃ និង​ស៊ីជម្រៅ​។

ថ្នាក់​មត្តេយ្យ​របស់​សាលា​អន្តរជាតិ CIS អនុវត្ត​តាម​កម្មវិធី​សិក្សា​របស់​ប្រទេស​កាណាដា​ដោយ​ប្រើ​ឯកសារ Alberta (​កាណាដា​)​។ ឯកសារ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​សម្រាប់​ផ្តល់​ការអប់រំ​ដល់​កុមារ​តូចៗ​នៅក្នុង​ប្រទេស​កាណាដា​ដែល​ផ្អែក​លើ​ចរន្ត ការសិក្សា និង​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដែល​សមស្រប​បំផុត​សម្រាប់​កុមារ​តូចៗ​សិក្សា​រៀនសូត្រ​។

សម្រាប់​សិស្ស​ដែល​នៅក្នុង​អាយុ​ក្មេងខ្ចី​នេះ​ការលេង​គឺជា​មធ្យោបាយ​ដ៏សំខាន់​មួយ​ដើម្បី​ធ្វើឲ្យ​ពួកគេ​ចង់ដឹង​ចង់ឃើញ​ និង​ខ្នះខ្នែង​ក្នុង​ការរៀនសូត្រ​កាន់តែ​ខ្លាំង​។ គោលដៅ និង​លទ្ធផល​ត្រូវ​បាន​កំណត់​យ៉ាងច្បាស់​ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ​សម្រាប់​កុមារ​នីមួយៗ​។

ថ្នាក់មត្តេយ្យ​របស់​សាលា​អន្តរជាតិ CIS សិក្សារ​តាម​ប្រព័ន្ធ Reggio Emilia Inspired ដែល​តម្រូវ​ឱ្យ​គ្រូបង្រៀន​យល់​ដឹង​អំពី​វិធីសាស្ត្រ​ និង​ក្របខ័ណ្ឌ​នៃ​ទស្សនវិជ្ជា​របស់ Reggio Emilia ដែល​ត្រូវ​ប្រាកដ​ថា​វា​សមស្រប​នៅក្នុង​បរិបទ​ប្រទេស​កម្ពុជា​។ Reggio Emilia គឺជា​ទស្សនវិជ្ជា​ជាមួយ​នឹង​វិធីសាស្ត្រ​បំផុស​គំនិត​ដល់​ការអប់រំ​សម្រាប់​កុមារ​តូចៗ​ដែល​វា​ជា​ការឱ្យ​តម្លៃ និង​គោរព​ដល់​កុមារ​ដើម្បី​ឲ្យ​ពួកគេ​រឹងមាំ​ឯករាជ្យ​នឹង​មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​ចំណេះដឹង​ផ្ទាល់ខ្លួន និង​ការយល់ដឹង​។

គ្រូបង្រៀន​ដែល​បាន​ទទួល​ការបណ្តុះបណ្តាល​យ៉ាងច្បាស់លាស់​មកពី​បស្ចិមប្រទេស​នៅ​សាលា​អន្តរជាតិ CIS ជា​អ្នក​រចនា​ថ្នាក់រៀន​ផ្ទាល់​ដើម្បី​សម្រួល​ដល់​ការលេង​របស់​សិស្ស​។ គ្រូបង្រៀន​ទាំងអស់​សុទ្ធ​តែ​មាន​សញ្ញាបត្រ និង​បទពិសោធ​ក្នុង​ការបង្រៀន​កុមារ​តូចៗ​។

អគារសិក្សា​ដ៏ស្រស់ស្អាត​នេះ​មាន​ចំនួន​ ១០ ​បន្ទប់​មាន​ទំហំ​ធំ​ទូលាយ បំពាក់​ដោយ​សម្ភារ​បរិក្ខារ​ទំនើបៗ​ជាមួយ​បុគ្គលិក និង​គ្រួ​បង្រៀន​ដែល​មាន​សមត្ថភាព​ខ្ពស់ លើស​ពី​នេះ​ក៏​មាន​អាង​ហែល​ទឹក កន្លែង​លេង​នៅ​ខាង​ក្រៅ​មាន​ស្ទូឌីយោ​សិល្បៈ មាន​បណ្ណាល័យ និង​មាន​កន្លែង​លេង​កម្សាន្ត​ជាច្រើន​ទៀត​ផង​ដែរ​។

ទាំងអស់​នេះ​នឹង​ធ្វើឲ្យ​កុមារ​ទទួល​បាន​ភាពជោគជ័យ​មុន​ពេល​ពួកគេ​បន្ត​ការសិក្សា​នៅ​សាលា​ដែល​មាន​ទីតាំង​នៅ​កោះពេជ្រ​។ បច្ចុប្បន្ន​សាលា​នៅ​កោះពេជ្រ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពង្រីក ខណៈ​ដំណាក់កាល​ទី​ ២ និង​ទី​ ៣ កំពុង​ត្រូវ​បាន​សាងសង់​ក្នុង​នោះ​ក៏មាន​ថ្នាក់​វិទ្យាល័យ និង​មាន​រួមបញ្ចូល​នូវ​អគារ​កីឡា និង​អាង​ហែល​ទឹក​ផង​ដែរ​។

ការចុះឈ្មោះ​ចូលរៀន​សម្រាប់​ឆ្នាំ​សិក្សា​ក្នុង​ឆ្នាំ​នេះ ឬ​ឆ្នាំក្រោយ​នៅ​សាលា​អន្តរជាតិ CIS Olympia City ដើម្បី​ទទួល​បាន​ការបញ្ចុះ​តម្លៃ ៥០% និង​ ២៥% សម្រាប់​ថ្លៃ​សិក្សា​៕