បើ​អ្នក​ទៅ​ណា​មិន​រួច​ជាមួយ​ដៃគូ​រួម​គ្រែ ឬ​មាន​ឧបករណ៍​ជំនួយ​ក្បែរ​ដៃ អ្នក​ប្រហែល​ជា​ស្ថិត​ក្នុង​វេលា​ចត្ដាឡីស័ក​ដ៏​គួរ​ឲ្យ​ច្រណែន​។ តើ​មាន​អ្វី​ល្អ​ក្នុង​ការ​បន្ទាប​កម្រិត​អ័រម៉ូន​ ខូរទីសូល ជាង​ការ​សម្រេច​កាម​តាម​វិធីសាស្ដ្រ​ថ្មី​ៗ?

ចាប់​ពី​គន្លឹះ​ប្លែក​ៗ​ ការ​ប្រើ​ប្រាស់​ឧបករណ៍​សិច​​រហូ​តដល់​ទិកនិក​ និង​បរិយាកា​​ស​ជុំវិញ ខាង​ក្រោម​នេះ​ជា​គំនិត​បំភ្លឺ​ល្អ​ៗ​ចំពោះ​សិច​អំឡុង​ឆ្នាំ​ ២០២០​ នេះ​។

១. បន្ថែម​ឧបករណ៍​សិច​មួយ ឬពីរ​ពេល​ឡើង​គ្រែ

បើ​ដៃគូ​មិន​ស្រណុក​ចិត្ដ​ចំពោះ​វត្ដមាន​ឧបករណ៍​ជំនួយ​ ចូរ​ប្រាប់​ថា វា​គ្រាន់តែ​ជា​ការ​បន្ថែម​រសជាតិ​ ជាជាង​ការ​ជំនួស​វត្ដមាន​មនុស្ស​។ យោងតាម​អ្នកស្រី លីសា ហ្វីន​ អ្នក​ជំនាញ​អប់រំ​ផ្លូវ​ចិត្ដ​ បាន​និយាយ​ថា​៖ «​អ្នក​អាច​កសាង​សម្បុក​ចាប​ដោយ​ដៃ​ខ្លួន​ឯង​ផ្ទាល់​ តែ​វា​កាន់តែ​ងាយ​ស្រួល​ និង​ទទួល​បាន​បទពិសោធ​ស្រណុក​ស្រួល​ បើ​យើង​ចេះ​ប្រើ​ញញួរ និង​ដែក​គោល​»។

២. គន្លឹះ ១១ ចំណុច ​ក្នុង​ការ​ដុត​កម្ដៅ​បរិវេណ​ដើម​ទ្រូង​

ចង់​សាក​ក្បាច់​កង្កែប​ថ្មីៗ​អំឡុង​ពេល​នៅ​ផ្ទះ​ដ៏​អផ្សុក​មែន​ទេ? យើង​មាន​វិធី​សាស្ដ្រ​ជា​ច្រើន​ក្នុង​ការ​បង្កាត់​ភ្លើង​ត្រង់​បរិវេណ​ដើម​ទ្រូង​ដើម្បី​អង្រួន​រាង​កាយ​ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​សម្រេច​កាម​តាម​រយៈ​ការ​បបោស​អង្អែល​ផងដែរ បើ​សំណាង​នោះ​។

៣. ចូរ​ប្ដូរ​បរិយាបទ​ក្បាច់​ប្រើ​មាត់​

​វេជ្ជបណ្ឌិត Jess O’Reilly ជា​សិច​វិទូ និង​ជា​អ្នក​បង្កើត​កម្មវិធីវិទ្យុ «សិច​ជាមួយវេជ្ជបណ្ឌិត​ ចេស» យើង​មាន​គន្លឹះ​ប្លែក​ៗ​ចំនួន ៦​ ដើម្បី​ផ្លាស់​ប្ដូរ​យុទ្ធ​សាស្ដ្រ​ល្បែង​ប្រើ​មាត់​។ ចូរ​គេង​ផ្ងា និងកន្ធែក​​ជើង​ម្ខាង​​ ហើយ​ជើង​ម្ខាង​ទៀត​អង្កុញ​ឡើង​។ ឱ្យ​ដៃគូ​ចូល​តាម​ចំហៀង​បែប​ចំណិត​ត្រសក់​តាម​ក្រោម​ជើង​ដែល​អង្កុញ​ឡើង​។ ដូច្នេះ​រាង​កាយ​របស់​អ្នក​បង្កើត​បាន​ជា​ទម្រង់រូប​ឈើ​វាយ​កូន​ហ្គោល​។ បើ​​​ចូល​ចិត្ដ​ប្រើ​អណ្ដាត​ប្រខាំគ្នា​ដូច​ត្រី​ក្រឹម អ៊ីចឹង​ដៃគូ​អាច​ប្រើ​ស្ទីល​អណ្ដាត​នៅតាម​ចង្អូរ​នោះ​»។

៤. ឬគ្រាន់តែ​រៀន​ប្រើ​មាត់​តាម​វិធី​ធម្មតា​ៗ​ច្រើន​ទៀត​

យើង​ដឹងថា សម្រាប់​ស្វាមីខ្លួន វា​អាច​ជា​សកម្មភាព​មិន​សូវ​ផ្ដល់​សុវត្ថិភាព​ នៃការ​ប្រើ​មាត់​នៅ​ផ្អិប​នឹង​វត្ថុ​សំខាន់​របស់​ខ្លួន​។ គួរ​រំឭក​ថា ទ្វារ​មាស​គួរតែ​មាន​ក្លិន​ទៅតាមធម្មជាតិ​ មិន​មែន​ក្លិន​ស្ដ្រូប៊ឺរី នំ​ខេកនោះទេ តែ​អាច​ប្រើ​ប្រេង​រំអិល​តិចតួចជាជំនួយ​ បើ​អ្នក​ចង់​។

៥. បង្កើត​ទម្លាប់​ថ្មីៗ​ជាមួយ​គូ ឬ​ស្ទីល​ប្លែក​ៗ​សម្រាប់​ម្នាក់​ឯង

យើង​ដឹងថា ម្នាក់​ៗ​សុទ្ធតែ​បាន​ដឹង​ពី​បញ្ហា​នេះ និង​គិត​ដល់​ទង្វើ​មិន​សមរម្យ។ ប៉ុន្ដែ​អ្នក​ក៏​ប្រហែល​ជា​ធ្លាប់​ពិសោធ​ការ​ផ្លាស់​ប្ដូរ បើ​អ្នក​លេង​​ស្ទីល​​លើស​ពី​ក្បាច់​កេរ្ដិ៍​ចែក​ឱ្យ​ ហើយ​នៅ​មាន​ឧបករណ៍​លេង​ឃ្យូត​ៗ​សម្រាប់​បង្កើន​ភាព​ស្រើប​ស្រាល​។

៦. សន្មត់ថាឡើង​គ្រែ​ម្ដង ៣​នាក់​

មិន​អាច​រក​តួ​ជំនួយ​ទី ៣​ អំឡុង​ពេល​វិបត្ដិ​កូវីដ​? ប្រាកដ​ណាស់ ចូរ​សម្ដែង​ការ​ស្មោះ​ត្រង់ ហើយ​អ្នក​គួរគិត​ត្រឹម​​តែ​​ក្ដី​ស្រមៃ​។ យើង​បង្កើត​គំនិត​ ៣​នាក់​ ដែល​អាច​ចូល​ឧបករណ៍​សិច​ជំនួយ និង​បង្កើត​កាយវិការ​ទាក់ទាញ​ ក៏​ដូចជា​កុន​សិច​ ដែល​អាច​សាក​ល្បង​តាម​។

៧. សាក​ក្បាច់​ប្រហារពីក្រោយ​

ហ្គាប្រៀល កាសសេល បាន​សរសេរ​គោល​ការណ៍​ណែនាំ ១១​ចំណុច​ដោយ​ការ​ប្រើ​ម្រាម​ដៃ​នៅ​ទ្វារ​ក្រោយ​សម្រាប់​ជា​ជំនួយ​បន្ថែម។ បើ​មាន​ចម្ងល់​បន្ថែម ឬ​ចង់​ដឹង​ចង់​ស្គាល់​អំពី​គុណ​សម្បត្ដិ​របស់​វា អ្នក​ជំនាញ​បន្ដ​បង្ហាញ​ពី​របៀប​ប្រើ​មាត់​តាម​ទ្វារ​ក្រោយ ឬឧបករណ៍​រំញ៍រ បើ​អ្នក​មិន​ហ៊ាន​ប្រើ​មាត់។

៨. ពិសោធ​ញាណ​លើស​ពី​ការ​ស្ទាប និង​ស្រង់​ក្លិន

សម្រាប់​អ្នក​ធ្លាប់​សាក​ បទពិសោធ​នៃ​សំឡេង​ក៏​ជា​ជម្រើស​ម្យ៉ាង​ ហើយ​វា​ផ្ដល់​ប្រសិទ្ធភាព​ខ្ពស់​ដែរ​។ អ្នក​ប្រហែល​ជា​ចង់​លេង​ហ្គេម​បង្កើត​ភាព​ស្រើប​ស្រាល​តាម​រយៈ​សំឡេង​។ ការ​បង្កើន​ចំណង់ Auralism ជា​ការ​ដុត​កម្ដៅអារម្មណ៍​ផ្លូវ​ភេទ​​តាម​រយៈ​សំឡេង​ ហើយ​លើស​ពី​នេះ ជាមួ​យការ​ប្រើ​ប្រាស់​កម្មវិធី​ អូឌីយូ អេរ៉ូទីកា យើង​មាន​វិធី​សាស្ដ្រ​ជា​ច្រើន​ក្នុង​ការ​ស្វែង​រក​ញាណ​ត្រូវ​ភ្ញោច​ឡើង​។

៩. ឬ​គ្រាន់តែ​ផ្ដោត​លើ​គោលដៅ​ផ្សេង​ទៀត ពេល​ប្រតិបត្ដិការ​

គន្លឹះ​ចំពោះ​ការ​អប់រំ​ផ្លូវ​ភេទពី OMGyes  ដែល​បាន​ណែនាំ​អំពី​របៀប​បន្ថែម​រសជាតិ​កាន់តែ​ស៊ី​ជម្រៅ​ក្នុង​ល្បែង​លើ​គ្រែ​របស់​អ្នក​។ បើដឹង​ថា ខ្លួន​ឯង​ប្រើ​តែ​បទពិសោធ​ហួស​សម័យ​ដដែលៗ អ៊ិចឹង​ចូរ​គិត​ដល់​ការ​សាក​ល្បង​បទពិសោធ​ថ្មី​ៗ​ម្ដង៕ ​