សាន ហ្រ្វាន​ស៊ីស្កូៈ​ WhatsApp ដែល​ជា​កម្មវិធី​ផ្ញើសារ​តាម​ឧបករណ៍​ចល័ត​​​របស់​ក្រុមហ៊ុន​ Facebook​ ​បាន​ប្រកាស​កាល​​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​កំពុង​រឹត​បន្ដឹង​​ថា ​ការ​ផ្ញើរ​សារ​ដែល​អាច​បញ្ជូន​​បន្ត​ (Forward ) ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ ដើម្បី​បង្កើន​សិទ្ធិ​ឯកជន ​និង​សន្ដិសុខ​​។​

កាល​​ពី​ខែ​កក្កដា​ ​កម្មវិធី WhatsApp បាន​ដាក់​ចេញ​ការ​ការពារ​នៅ​ក្នុង​ប្រទេស​ ឥណ្ឌា​ ដែល​ដាក់​បញ្ចូល​​ការ​កម្រិត​​ចំនួន​អ្នក​ប្រើប្រាស់​ចំពោះ​អ្នក​ដែល​អាច​ត្រូវ​បាន​បញ្ជូន​សារ​បន្ត​​។​ ​វិធានការ​នេះ​ក៏​បាន​​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​​កាសែត​ ដើម្បី​បង្កើន​ការ​យល់​ដឹង​​អំពី​​ព័ត៌មាន​ក្លែងក្លាយ​ផង​ដែរ​។​

សេចក្ដី​សម្រេច​នោះ​បាន​ធ្វើ​ឡើង​​បន្ទាប់ពី​ការ​គំរាម​កំហែង​ដោយ​រដ្ឋាភិបាល​របស់​ប្រទេស ​ឥណ្ឌា ថា នឹង​ចាត់​វិធាន​ការ​ បន្ទាប់​ពី​ហ្វូង​មនុស្ស​​បាន​សម្លាប់​​មនុស្ស​ជាង​ ២០ ​នាក់​ ដែល​ត្រូវ​បាន​​​ចោទ​ប្រកាន់​ពី​បទ​ចាប់​ជំរិត​​ក្មេង និង​​បទ​ឧក្រិដ្ឋ​ផ្សេង​ទៀត​​​ ដោយ​សារ​សារ​ជា​អក្សរ​​របស់​កម្មវិធី WhatsApp ​ដែល​ចែកចាយ​​យ៉ាង​ទូលំ​ទូលាយ​​។​

WhatsApp បាន​ឲ្យ​​ដឹង​ថា វិធាន​ការ​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​ការ​បន្ត​ការ​រឹត​បន្តឹង​ចំពោះ​អ្នក​​ប្រើប្រាស់​ទាំង​អស់​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ត្រួត​ពិនិត្យ​រយៈ​ពេល​ ៦ ខែ​នៃ​ការ​ប្រតិកម្ម​តប​​របស់​អ្នក​ប្រើប្រាស់​។​

សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន​អំពី​ការ​ដំណើរ​ការ​សាកល្បង​​នៃ​ការ​កម្រិត​ការ​បញ្ជូន​​បន្ត​នេះ​បាន​បង្ហាញ​ថា​៖ «​ការ​កម្រិត​ការ​បញ្ជូន​បន្ត​នេះ​បាន​កាត់​បន្ថយ​ការ​បញ្ជូន​សារ​​បន្ត​ខ្លាំង​ជុំវិញ​ពិភព​លោក​​»។​

សេច​ក្ដី​ប្រកាស​​បាន​បន្ត​ថា​៖ «​ការ​​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ អ្នក​ប្រើប្រាស់​ទាំង​អស់​នៅ​លើ​កម្មវិធី​ចុង​ក្រោយ​​​របស់​ WhatsApp ​ពេល​​នេះ​អាច​បញ្ជូន​បន្ត​ទៅ​អ្នក​ជជែក​លេង​ ៥ ​នាក់​ប៉ុណ្ណោះ​នៅពេល​តែ​មួយ ដែល​នឹង​ជួយ​រក្សា​ Whats​App ​ផ្ដោត​លើ​ការ​ផ្ញើ​សារ​ឯកជន​ជា​មួយ​អ្នក​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​»។

ពី​មុន អ្នក​ប្រើប្រាស់​អាច​បញ្ជូន​​​បន្ត​​​រហូត​ដល់​ ២០ ​ដង​​នៅ​​លើ​កម្មវិធី​នេះ​៕ AFP/LA​