ក្រុម​ហ៊ុន​ Korea Gas Corporation របស់​កូរ៉េ​ខាងត្បូង បាន​ឲ្យដឹង​កាល​ពីថ្ងៃសុក្រ​ថា ខ្លួន​នឹង​​ចាប់​ដៃ​គូ​ជាមួយ​​​ទីក្រុង Changwon និងទីក្រុង Tongyeong ​នៅខេត្ត Gyeongsang ​ភាគខាងត្បូង​ដើម្បី​សាងសង់ស្ថានីយ៍​បញ្ចូល​ឧស្ម័ន​អ៊ីដ្រូហ្សែន​ត្រឹមឆ្នាំ​​ ២០២២​។

ផែនការនេះ​​សាងសង់​​ស្ថានីយ៍​បញ្ចូល​ឧស្ម័នអ៊ីដ្រូហ្សែន​មួយនេះ បានធ្វើឡើង​បន្ទាប់ពី​​ក្រុម​ហ៊ុន Kogas និង​ទីក្រុង​ពីរ​នៅភាគខាងត្បូង​​ នៅពេលថ្មីៗនេះ​ បាន​ប្រើប្រាស់ជា​​ប្រតិបត្តិករ​នៃគម្រោងសាកល្បង​សម្រាប់​ការ​បង្កើត​ទីកន្លែង​ដឹកជញ្ជូន​អ៊ីដ្រូហ្សែន​មួយ​ ដោយ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន។​​

ក្រសួងបានពន្យល់ថា គម្រោងសាងសង់​​ទីកន្លែងប្រមូលផ្តុំ​ដឹកជញ្ជូន​អ៊ីដ្រូហ្សែន​ គឺជា​​គំរូអាជីវកម្មថ្មីមួយ​​ ​សម្រាប់​ការ​សាងសង់​​ស្ថានីយ៍​បញ្ចូល​​អ៊ីដ្រូហ្សែន​ដែល​មានសមត្ថភាពខ្ពស់​ រួមជាមួយនឹង​អគារ​ដែលជាប់​​ពាក់ព័ន្ធ​ជាច្រើន​ ដែលមានតម្រូវការខ្ពស់​ ដូចជា​មជ្ឈមណ្ឌល​​ឆ្លងកាត់ជាច្រើន ស្ថានីយ៍​រថភ្លើង​ ឬ​​យានដ្ឋាន ដូច្នេះ​ក្រសួង​ត្រូវតែ​គិត​ពី​​ការប្រើប្រាស់ និងការពង្រីក​។

ស្ថានីយ៍​បញ្ចូល​ឧស្ម័នរួមគ្នាតែមួយ​ ដែលជា​​កន្លែង​​ដឹកជញ្ជូន​អ៊ីដ្រូហ្សែន​ នឹងអាច​​ផ្ដល់​ប្រេងឥន្ធនៈ​​ សម្រាប់​យានយន្តប្រភេទ​ផ្សេងៗ​ប្រើប្រាស់​ អ៊ីដ្រូហ្សែន ឧស្ម័នធម្មជាតិ​​ ឥន្ធនៈឧស្ម័ន និងស្ថានីយ៍អគ្គិសនី​។ នេះបើ​យោងតាម​ក្រុម​ហ៊ុន Kogas ។​

មន្ដ្រី​​នៅក្រុម​ហ៊ុន Kogas បាន​ឲ្យ​ដឹងថា៖ «​​តាមរយៈ​ការ​បង្កើត​កន្លែង​​ដឹកជញ្ជូន​អ៊ីដ្រូហ្សែននេះ យើងនឹង​បង្កើន​ល្បឿន​​ផ្លាស់ប្តូរ​ដែលមិនប៉ះពាល់បរិស្ថាន​នៅក្នុង​​រថយន្តដឹកទំនិញ​ ១៤ ០០០ គ្រឿង​ ដែលចូល​​កំពង់ផែ​ Jinhae New Port»។

មន្ដ្រី​នេះបន្តថា​៖ «​​យើង​​ក៏នឹងរួមចំណែក​​ដល់​​គោល​នយោបាយ​​ទីក្រុង​របស់​​ទីក្រុង​​ Tongyeong ក្នុងការដាក់​​ឲ្យប្រើប្រាស់​រថយន្តក្រុង​ប្រើប្រាស់​អ៊ីដ្រូហ្សែន​ចំនួន​ ១១៣ គ្រឿង​ ត្រឹម​ឆ្នាំ​​ ២០៣០»។​​

ទន្ទឹម​នឹង​នេះ​ក្រុម​ហ៊ុន​ Kogas ថ្មីៗនេះ​បាន​ដឹកនាំ​ការរៀបចំ​មួយ​ដើម្បី​​ដាក់​​ឲ្យដំណើរ​ការ​​ការិយាល័យ​កណ្ដាល​​ពាណិជ្ជ​​កម្ម​អ៊ីដ្រូហ្សែនថ្មីមួយ​​ ដោយ​​មាន​ការច្របាច់​បញ្ចូលគ្នា​​ និងការ​ទិញ​ភាគ​ហ៊ុន​​ និង​នាយកដ្ឋាន​​វិនិយោគ​ ដើម្បីពង្រីក​​តួនាទីរបស់ខ្លួន​​នៅក្នុងវិស័យ​ថាមពល​នៅពេល​អនាគត​៕ ​LA​