ក្រុងប៉ារីសៈ ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ព្រៃឈើ​នៅ​លើ​ផែនដី​បាន​បាត់បង់ ដោយ​ទំហំ​ផ្ទៃដី​ធំ​ជាង​ប្រទេស​អូទ្រីស ជា​រៀង​រាល់​ឆ្នាំ​ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៦ គឺ ២០ ភាគរយ ជា​អត្រា​មួយ​លឿន​ជាង​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​មុន ខណៈ​អង្គការ​សហប្រជាជាតិ​បង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​មួយ ដើម្បី​ប្រែ​ក្លាយ​ពី​សក្តនុព​ល​នៃ​វិស័យ​ដីធ្លី ឲ្យ​ទៅជា​ការប្រយុទ្ធ​ប្រឆាំង​បម្រែ​បម្រួល​នៃ​អាកាសធាតុ។

យោងតាម​ការវិភាគ​លើ​រូបភាព​ផ្កាយរណប​បាន​ឲ្យ​ដឹងថា ទោះបី​ជាមាន​កិច្ច​ប្រឹង​ប្រែង​ជាច្រើន​ទសវត្សរ៏​ដើម្បី​បញ្ឈប់​ការ​កាប់​បំផ្លាញ​ពី​ព្រៃឈើ​ក្តី ក៏​ប្រហែល ១០ ភាគរយ​នៃ​ព្រៃឈើ​ដែល​មិន​ទាន់​ប៉ះពាល់ ត្រូវ​បាន​បំផ្លាញ ធ្វើ​ឲ្យ​ហិន​ហោច​ចាប់​តាំង​ពី​ឆ្នាំ ២០០០ មក។

ជា​មធ្យម ការបាត់បង់​ក្នុង​រយៈពេល ១៧ ឆ្នាំ​ដំបូង​នៃ​សតវត្សរ៍​នេះ គឺ​ជាង ២០០០ គីឡូម៉ែត្រ​ការ៉េ និង​មនុស្ស​ប្រហែល ៥០០ លាន​នាក់ នៅ​ទូទាំង​ពិភពលោក រស់​នៅ​ដោយ​ផ្អែក​លើ​អនុផល​ព្រៃឈើ។

នៅ​ខែមករា ឆ្នាំ ២០១៧ មាន​ព្រៃឈើ ១១,៦ លាន​ហិកតា​នៅ​ទូទាំង​ពិភពលោក។ ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៦ ផ្ទៃដី​នៃ​ព្រៃឈើ​ទាំង​នោះ​បាន​ធ្លាក់​ចុះ ៨៧ 000 គីឡូម៉ែត្រ​ការ៉េ​ក្នុង ១ ឆ្នាំៗ។

លោក Peter Potapov សាស្ត្រាចារ្យនៅ​សាកល​វិទ្យាល័យ Maryland និង​ជា​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​ស្រាវជ្រាវ បាន​ប្រាប់ AFP ថា ប្រទេស​ជាច្រើន​អាច​នឹង​បាត់បង់​ដី​ព្រៃឈើ​របស់​ពួកគេ​នៅ​ក្នុង​រយៈពេល​ពេល​ពី ១៥ ទៅ ២០ ឆ្នាំ​ខាង​មុខ​នេះ។

និន្នាការ​ប្រែប្រួល​នាពេល​បច្ចុប្បន្ននេះ​ព្រៃឈើ​ដែលមាន​ស្រាប់ នឹង​បាត់បង់​នៅត្រឹម​ឆ្នាំ ២០៣០ នៅ​ក្នុង​ប្រទេស​ប៉ារ៉ាហ្គាយ ឡាវ និង​ហ្គីណេអេក្វាទ័រ​និង​ត្រឹម​ឆ្នាំ ២០៤០ នៅ​អាហ្រ្វិក​កណ្តាល នីការ៉ាហ្គា មីយ៉ាន់ម៉ា កម្ពុជា និង​ប្រទេស អង់ហ្គោឡា។

នៅក្នុង​បណ្តា​ប្រទេស​តំបន់​ត្រូពិក ការបាត់បង់​ព្រៃឈើ បណ្តាលមក​ពី​កសិកម្ម និង​ការ​កាប់​ឈើ៕