ក្រុងហ្សឺណែវ៖ ទីភ្នាក់ងារអាកាសធាតុអង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃអង្គារថា ជំងឺកូវីដ ១៩ នឹងបង្កគ្រោះថ្នាក់កាន់តែខ្លាំងឡើងពីអ្វីដែលត្រូវបានគេរំពឹងថា ជាការបំបែកឯតទគ្គកម្មនៅក្នុងរដូវក្តៅនៃអឌ្ឍគោលខាងជើង។
អង្គការឧត្តុនិយមវិទ្យាពិភពលោក បានស្នើឲ្យរដ្ឋាភិបាលទាំងអស់នៅក្នុងពិភពលោក បង្កើតគម្រោងនានា ដើម្បីរក្សាសុវត្ថិភាពប្រជាជនរបស់ខ្លួននៅក្នុង អំឡុងពេលមានរលកកម្តៅ ដោយមិនឲ្យមានការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មីដ៏ចម្លែកនេះ។
អ្នកនាំពាក្យអង្គការឧតុនិយមវិទ្យាពិភពលោក (WMO) គឺលោកស្រី ក្លែរ ណូលលីស ខេប បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយ នៅក្នុងទីក្រុងហ្សឺណែវថា នៅឆ្នាំនេះ ត្រូវបានគេរំពឹងថាជាកំណត់ត្រានៃរដូវក្តៅមួយទៀត នៅក្នុងអឌ្ឍគោលភាគខាងជើង»។
«បច្ចុប្បន្ននេះ យើង កំពុងជួបប្រទះរលកកម្តៅមួយ នៅក្នុងចំណោមរលកកម្តៅក្តៅខ្លាំងបំផុតអស់ជាច្រើនឆ្នាំ ត្រូវបានធ្វើកំណត់ត្រា។
«ការឆ្លងជំងឺកូវីដ ១៩ បានបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព ដោយសារអាកាសធាតុក្តៅ សម្រាប់មនុស្សជាច្រើនកាន់តែខ្លាំងឡើង ហើយវាបានធ្វើឲ្យស្មុគស្មាញដល់ការងារគ្រប់គ្រងជំងឺរាតត្បាតនេះ»។
ទីភ្នាក់ងារអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានចូលរួមជាមួយក្រុមអង្គការក្រៅរដ្ឋាភិបាល ដើម្បីអំពាវនាវឲ្យត្រៀមរៀបចំឲ្យបានខ្លាំងជាងនេះបន្ថែមទៀត ដើម្បីរក្សាសុវត្ថិភាពប្រជាជនរបស់ខ្លួននៅក្នុងអាកាសធាតុក្តៅ ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
លោកស្រី ណូលលីស ខេប បានថ្លែងថា ព័ត៌មានបន្តបន្ទាប់ដែលបានគ្របដណ្តប់ប្រធានបទជាច្រើន ដូចជាការបញ្ចូលខ្យល់ក្រុមមនុស្សដែលរងការឈឺចាប់ និងសម្ភារការពាររបស់បុគ្គលិក ត្រូវបានកំពុងប្រើប្រាស់ «ដើម្បីប្រកាសអាសន្នដល់ក្រុមអ្នកធ្វើការសម្រេចចិត្ត ក្នុងការព្យាយាមជួយពួកគេរៀបចំប្រយុទ្ធប្រឆាំងរលកកម្តៅ និងជំងឺកូវីដ ១៩»។
នៅតាមកន្លែងខ្លះ អ្វីក្លាយជាយោបល់ល្អ នៅអំឡុងពេលមានរលកកម្តៅ ដូចជាការធ្វើដំណើរទៅកន្លែងសាធារណៈមានម៉ាស៊ីនត្រជាក់ និងកន្លែងណែនាំអំពីសុខភាពសាធារណៈ ដោយសារវិបត្តិវីរុសផ្លូវដង្ហើមកូរ៉ូណាជាដើម។
បច្ចុប្បន្ននេះ ប្រទេសឥណ្ឌា កំពុងជួបប្រទះរលកកម្តៅសកលមួយ ដោយមានសីតុណ្ហភាពកើនឡើងដល់ ៤៧,៥ អង្សា នៅក្នុងទីក្រុងឈូរូនៅរដ្ឋរ៉ាចាសថាន់ភាគពាយព្យ។
លោកស្រី ក្លែរ ណូលលីស ខេប បានថ្លែងថា៖ «ប្រទេសឥណ្ឌា កំពុងជួបប្រទះរលកកម្តៅ ហើយស្របពេលនេះដែរ ប្រទេសឥណ្ឌា កំពុងបន្ធូរបន្ថយវិធានការបិទប្រទេសមិនឲ្យធ្វើដំណើរចេញចូល»។
ឥឡូវនេះ ប្រទេសឥណ្ឌា មានចំនួនករណីឆ្លងវីរុសកូរ៉ូណាខ្ពស់បំផុតទី១០ នៅក្នុងសកលលោក ដោយអ្នកឆ្លងកើនឡើងដល់ជាង ១៥ ម៊ឺននាក់ កាលពីថ្ងៃពុធ និងស្លាប់ជិត ៤ ៥០០ នាក់។
លោកស្រី ក្លែរ ណូលលីស ខេប បានថ្លែងថា៖ «រលកកម្តៅ កើតឡើងជារឿយៗ ហើយកាន់តែខ្លាំងឡើង ដោយសារការប្រែប្រួលអាកាសធាតុ។ រលកកម្តៅនេះ កំពុងបង្កើនការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្ស និងប្រព័ន្ធសុខភាពរបស់មនុស្ស»៕ AFP/SK