ក្រុង​បាកដាដៈ ការ​តវ៉ា​ថ្មីៗ ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អ៊ីរ៉ាក់​ភាគ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​អាទិត្យ ​ខណៈ​ប្រភព​សុខា​ភិបាល​ បាន​ដាក់​ចំនួន​អ្នក​តវ៉ា​ ១១ ​នាក់​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​រយៈ​ពេល ​២ ​សប្តាហ៍​នៃ​ភាពចលា​ចល​ ដែល​បង្ក​ឡើង​ដោយ​កំហឹង​ជុំ​វិញ​អំពើ​ពុក​រលួយ​ និង​កង្វះ​សេវា​សាធា​រណៈ។ ​

កង​កម្លាំង​សន្តិ​សុខ​ នៅ​តែ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំ​វិញ​ក្រុង​បាកដាដ ​ក្រោយ​ពី​ការ​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​កាល​ពី​ថ្ងៃ​សុក្រ ​ដើម្បី​បំបែក​ហ្វូង​អ្នក​តវ៉ា​ប្រកប​កំហឹង​ដែល​បាន​ឡើង​ទៅ​តាម​ដង​ផ្លូវ​នានា​។

ការ​តវ៉ា​នោះ​ បាន​ធ្វើ​ឲ្យ​ប្រទេស​អ៊ីរ៉ាក់​ភាគ​ខាង​ត្បូង​ និង​ភាគ​កណ្តាល​មាន​ការ​រង្គោះ​រង្គើ​ ចាប់​តាំង​ពី​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ក្រុង​កំពង់​ផែ​ Basra​ សម្បូរ​ដោយ​ប្រេង កាល​ពី​ថ្ងៃ​ទី៨​ខែ​កក្កដា​ នៅ​ពេល​កង​កម្លាំង​សន្តិ​សុខ​ បាន​បើក​ការ​វាយ​ប្រហារ​​ ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់ ​ស្លាប់។

ប្រភព​សុខាភិបាល​ បាន​ដាក់​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ភាព​ចលា​ចល​នៅ​ត្រឹម​១១​នាក់​បី​នាក់​ បីនាក់នៅ​ក្នុង​ក្រុង​នីមួយៗ​មាន​ដូច​ជា​នៅ​ក្នុង​ក្រុង Basra ​ក្រុង​Samawah និង​ក្រុង​ Najaf ​និង​ម្នាក់​នៅ​ក្រុង​ Diwaniyah ​ហើយ​ម្នាក់​ទៀត​នៅ​ក្នុង​ក្រុង​ Karbala៕ ​PSA