ក្រុងវ៉ាស៊ីនតោន: មេធាវីរបស់លោក ដូណាល់ ត្រាំ លោក Rudy Giuliani បានឲ្យដឹងថាការស៊ើបអង្កេតអំពីការចូលជ្រៀតជ្រែករបស់រុស្ស៊ី ទៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦ និង ការសមគំនិតជាមួយយុទ្ធនាការរបស់ ត្រាំ អាចបញ្ចប់នៅថ្ងៃទី ១ ខែកញ្ញា។
កាសែត New York Times បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃអាទិត្យថា Giuliani បានថ្លែងថា ការិយាល័យរបស់លោក Robert Mueller ស្មាក្តីពិសេសដែលកំពុងដឹកនាំកិច្ចស៊ើបអង្កេតនោះគ្រោងបញ្ចប់ការស៊ើបអង្កេត នៅពេលនោះ និង បានបង្ហាញពីលំដាប់លំដោយពេលវេលា និង ព្រឹត្តិការណ៍កាលពីប្រមាណពីរសប្តាហ៍កន្លងទៅ។
Fox News បានដកស្រង់សម្តីរបស់លោក Giuliani ថា លោក Mueller បានថ្លែងប្រាប់ក្រុមអ្នកច្បាប់របស់ លោក ត្រាំ ថា កិច្ចស៊ើបអង្កេតអាចត្រូវបានបញ្ចប់នៅថ្ងៃទី ១ ខែកញ្ញា ថ្វីបើលំដាប់លំដោយពេលវេលា អាស្រ័យលើស្មាក្តីច្បាប់ពិសេស ធ្វើការសម្ភាស លោកប្រធានាធិបតី នៅពាក់កណ្តាល ខែកក្កដា ក៏ដោយ។
Fox បានរាយការណ៍បន្ថែមថា លោក Giuliani បានថ្លែងថា លោកចង់ឲ្យការស៊ើបអង្កេតបញ្ចប់នៅពេលនោះ។ ដូច្នេះ វាមិនជះឥទ្ធិពលដល់ឱកាសរបស់ក្រុមអ្នកសាធារណរដ្ឋនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ របស់សភា នៅក្នុងខែវិច្ឆិកា។
លោក Giuliani បានថ្លែងប្រាប់កាសែត Times ថា៖ «លោកអ្នកមិនចង់ឲ្យការបោះឆ្នោតឆ្នាំ ២០១៦ កើតឡើងម្តងទៀត ឡើយដែលលោកអ្នកទទួលបានរបាយការណ៍ នៅទីបញ្ចប់ ហើយលោកមិនបានដឹងថាវាជះឥទ្ធិពលលើការបោះឆ្នោតយ៉ាងណាឡើយ»។
អតីតនាយក FBI លោក James Comey ដែលត្រូវបានលោកត្រាំបណ្តេញចេញពីការងារកាលពីឆ្នាំមុនបានប្រកាសថាការិយាល័យស៊ើបអង្កេតនេះនឹងការបើកការស៊ើបអង្កេតជាថ្មីអំពីការប្រើប្រាស់ដោយផ្ទុយទិសដៅរបស់លោកស្រី Hillary Clinton នូវប្រព័ន្ធកុំព្យូទ័របម្រើសេវាកម្មអុីម៉ែលឯកជនមួយរយៈពេល១១ថ្ងៃមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៦ជាទង្វើមួយដែលអាចជួយឲ្យមានតំលៃដល់ការបោះឆ្នោតរបស់លោកស្រី។
លោក ត្រាំ ដែលបានពិពណ៌នាជាច្រំដែលនូវការស៊ើបអង្កេតនោះជាការ «យុទ្ធនាការធ្វើឡើងប្រឆាំងបុគ្គល» និងចាត់ទុកវាជាមន្ទិលក្នុងតំណែងប្រធានាធិបតី របស់លោក និង ចង់ឲ្យវាចប់៕