ក្រុង​វ៉ាស៊ីនតោនៈ​ ក្រសួង​ការ​បរទេស​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ បាន​អនុម័ត​លក់​យន្តហោះ​ចម្បាំង ​F-16 ​ចំនួន ​៦៦ ​គ្រឿង ​​ទៅ​ឲ្យ​កោះ​តៃវ៉ាន់ ជា​វិធានការ​មួយ​​ត្រូវ​​បាន​គេ​រំពឹង​ថា ​នឹង​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ខឹង​យ៉ាង​ខ្លាំង​។

ក្រសួង​ការ​បរទេស​បាន​ថ្លែង​ថា ​កោះ​តៃវ៉ាន់​នឹង​ទទួល​បាន​យន្តហោះ​ F-16C/​DBlo- ck 70 ប្រភេទ​យន្តហោះ​ទំនើប ដែល​ត្រូវ​បាន​​ផលិត​ដោយ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​របស់​ក្រុមហ៊ុន Lockheed Martin ​ក្នុង​តម្លៃ​ទឹក​ប្រាក់ ​៨ ​​ពាន់​លាន​ដុល្លារ​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ ម៉ៃក៍​ ប៉ុមប៉េអូ​ បាន​ថ្លែង​ថា​ លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ បាន​ឯកភាព​លើ​ការ​ស្នើសុំ​​លក់​អាវុធ​ទៅ​កោះ​តៃវ៉ាន់​ ក្រោយ​ពី​សភា​បាន​អនុម័ត​កាល​ពី​សប្តាហ៍​មុន​។​

ការ​លក់​យន្តហោះ​ចម្បាំង​ ​F-16​ ទាំង​នោះ ​«​គឺ​ស្រប​ទៅ​តាម​ការ​សម្រប​សម្រួល​​​យ៉ាង​​​ត្រឹមត្រូវ​ ហើយ​ក៏​ជា​​ទំនាក់​ទំនង​ជា​ប្រវត្តិសាស្ត្រ​រវាង​អាមេរិក ​និង​ចិន​ដែរ​​»​។​

«​សកម្មភាព​របស់​​យើង​ ​ស្រប​ទៅ​តាម​គោល​នយោបាយ​របស់​​អាមេរិក​នា​ពេល​កន្លង​ទៅ​​។ ​យើង​កំពុង​អនុវត្ត​តាម​​ការ​ប្តេជ្ញាចិត្ត​ ដែល​យើង​ធ្វើ​ចំពោះ​ភាគី​ទាំង​អស់​»​។​

ផែនការ​របស់​កោះ​តៃវ៉ាន់​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​​ប្រព័ន្ធ​ការពារ​ដែន​អាកាស​​របស់​ខ្លួន ​​​បាន​កើត​ឡើង​ស្រប​ពេល​មាន​​ការ​ឈ្លាន​ពាន​ដោយ​យោធា​ចិន​កាន់​តែ​ខ្លាំង​ឡើង​ចូល​ទៅ​ក្នុង​ដែន​អាកាស​របស់​ខ្លួន​​។​

អ្នក​នាំពាក្យ​​របស់​ប្រធានាធិបតី​កោះ​តៃវ៉ាន់​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដោយ​បាន​ថ្លែង​ថា​ យន្តហោះ​ចម្បាំង​ធុន​ F-16 ទាំង​អស់​នេះ ​នឹង ​«​បង្កើន​សមត្ថភាព​​ការពារ​​អាកាស​របស់​យើង​យ៉ាង​ច្រើន​ ដើម្បី​ជួយ​ស្វ័យ​ការពារ​របស់​​កោះ​តៃវ៉ាន់ និង​ការពារ​សេរីភាព​ និង​សុខុមាលភាព​របស់​ប្រជាជន​​​នៃ​កោះ​ទាំង​មូល​ថែម​ទៀត​ផង​»​៕ AFP/SK​