ក្រុង​បេរូតៈ ​ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​គ្រាប់​មីន ​ដែល​បាន​បន្សល់​ទុក​ដោយ​ក្រុម​ជីហាដ​ជ្រុស​និយម បាន​ផ្ទុះ​​ ដោយ​​បណ្តាល​ឲ្យ​​មនុស្ស​យ៉ាង​តិច ​១៧ ​នាក់ ​ស្លាប់ ​នៅ​ស៊ីរី​ នៅ​ក្នុង​រយៈពេល​ ២៤ ​ម៉ោង​នៅ​ចុង​សប្តាហ៍​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​ស៊ីរី ​បាន​និយាយ​ថា ​អាវុធ​យុទ្ធភណ្ឌ​ ដែល​ក្រុម​ក្រុម​ជីហាដ​ជ្រុល​និយម​បន្សល់​ទុក ​បាន​ផ្ទុះ​នៅ​ខេត្ត ​Deir Ezzor ​ភាគ​ខាង​កើត​ កាល​ពី​ថ្ងៃ​សៅរ៍ ​ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស ​១៦ ​នាក់​ស្លាប់​ និង​ ៣២ ​នាក់​ផ្សេង​ទៀត​រង​របួស​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នោះ​បាន​និយាយ​ថា ​មាន​ការ​ផ្ទុះ​គ្រាប់​មីន​ដាច់​ដោយ​ឡែក​ពី​គ្នា​​នៅ​ខេត្ត​អាឡិបប៉ូ​ ភាគ​ខាង​ជើង​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​បង្ក​​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​។​

ក្រុម​ជីហាដ​ជា​រឿយៗ ​បាន​បង្កៃ​មីន​ដើម្បី​បន្ថយ​ល្បឿន​រុល​ចូល​របស់​សត្រូវ​។​

​រថយន្ត​និង​ស​ម្ភា​រផ្សេ​ងៗដែល​ក្រុម​យុទ្ធជន​ IS បន្សល់​ទុក​។ រូប​​ AFP

ការ​ដោះ​មីន​ចេញ​ពី​អតីត​ទីតាំង​ឈរ​ជើង​របស់​ក្រុម​ជីហាដ​បាន​បន្ត​ប្រកួត​ប្រជែង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់ ​ដែល​បាន​រំដោះ​ឲ្យ​រួច​ផុត​​ពី​ក្រុម​ជីហាដ​និយម​នោះ​។​

កាល​ពី​ខែ​មុន​ មាន​ជន​ស៊ីវិល​ ជាង​ ២០ នាក់​ បាន​ស្លាប់​នៅ​ក្នុង​ខេត្ត​ហាម៉ា​ នៅ​ស៊ីរី​ភាគ​កណ្តាល​ នៅ​ពេល​ដែល​គ្រាប់​មីន​មួយ​គ្រាប់​ដែល​ក្រុម​ជីហាដ​បាន​បន្សល់​ទុក​នោះ​បាន​ផ្ទុះ​នៅ​ពី​ក្រោម​រថយន្ត​មួយ​។​

ក្រុម​សិទ្ធិ​មនុស្ស​ បាន​បន្ត​ថា ​មនុស្ស​យ៉ាង​តិច ​៤៤ ​នាក់​បាន​ស្លាប់ ដោយ​សារ​តែ​ការ​ផ្ទុះ​គ្រាប់​មីន​នៅ​ទូទាំង​ប្រទេស​ ស៊ីរី ​ក្នុង​រយៈ​ពេល ​៣ ​សប្តាហ៍​ចុង​ក្រោយ​នេះ​។​

រយៈពេល​ជាង ៤ ​ឆ្នាំ​ ក្រោយ​ពី​​ក្រុម ​IS កាន់​កាប់​ផ្នែក​ជា​ច្រើន​នៃ​ប្រទេស ស៊ីរី ​​និង​អ៊ីរ៉ាក់ ​ដែល​ជិត​ខាង​​ និង​​បាន​ប្រកាស ​«​រដ្ឋ​កាលិហ្វ» ​​ដែល​ក្រុម​ជីហាដ​ បាត់បង់​បន្តិច​ម្តងៗ ក្រោយ​ពី​កម្លាំង​រដ្ឋាភិបាល​វាយ​ដណ្តើម​កាន់​កាប់​៕ AFP/SK ​​