​ក្រុង​ប៊្រុច​សែលៈ​​ក្រុម​មេ​ដឹក​នាំ​នៃ​ប្រទេស​ EU​ ចំនួន​ ១០​ នឹង​ធ្វើ​ការ​ពិភាក្សា​អំពី​វិបត្តិ​ចំណាក​ស្រុក​នៅ​ក្រុង​ ប្រ៊ុច​សែល ​នៅ​ថ្ងៃ​អាទិត្យ ​ក្នុង​គោល​បំណង​ប្រឆាំង​នឹង​ចលនា​របស់​ក្រុម​អ្នក​ស្វែង​រក​​​សិទ្ធិ​ជ្រក​កោណ​ក្នុងចំណោម​ ប្រទេសជា​សមាជិក​ ដែល​ជា​ប្រភព​នៃ​ភាព​តាន​តឹង​នៅ​ក្នុង​ប្លុក​នេះ​។ ​

ប្រមុខ​គណៈ​កម្មា​ការ​អឺរ៉ុប​លោក​ Jean-Claude Juncker​ បាន​កោះ​ប្រជុំ​នៅ​នាទី​ចុង​ក្រោយ​ ខណៈ​​​បញ្ហា​ជា​ច្រើន​បណ្តាល​ឲ្យ​មាន​ការ​បែក​បាក់​នា​ពេល​ថ្មីៗ​នេះ​នៅ​អឺរ៉ុប​ រយៈ​ពេល​បី​ឆ្នាំ​ក្រោយ​ពី​ប្លុក​នេះ​ បាន​ប្រឈម​នឹង​វិបត្តិ​ចំណាក​ស្រុក​ដ៏​ធំ​បំផុត ​ចាប់​តាំង​ពី​សង្រ្គាម​លោក​លើក​ទី​២​មក​។

រដ្ឋា​ភិបាល​ចម្រុះ​របស់​អធិ​ការ​បតី​អាល្លឺ​ម៉ង់​លោក​ស្រី​ អេន​ជេ​ឡា ​មឺរ​កែល ​កំពុង​ស្ថិត​នៅ​ក្រោម​កា​រ​គំរាម​កំហែង​ និង​មាន​ជម្លោះ​មួយ​ជុំ​វិញ​ជន​ចំណាក​ស្រុក​មួយ​ទូក​ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​ចេញ​ពី​មហា​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ ដែល​ពួក​គេ​ត្រូវ​បាន​បង្វែរ​ទិស​ដៅ​ដោយ​រដ្ឋ​រដ្ឋា​ភិបាល​ស្តាំ​និយម​របស់​អ៊ីតាលី​។

កាល​ពី​ថ្ងៃ​ពុធ​ ប្រទេស​ហុង​គ្រី​ ​បាន​អនុ​ម័ត​ច្បាប់​មួយ ​ដោយ​បាន​ចាត់​ទុក​ក្រុម​ផ្តល់​ជំនួយ​ ដែល​ជួយ​ក្រុម​ជន​ចំណាក​ថា​ ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កម្ម៕ PSA ​