ក្រុងបាងកកៈ យោងតាមអ្នកជំនាញនយោបាយបានឲ្យដឹងថា ទោះបីជាមានការប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅថ្ងៃទី ២៤ ខែ មីនា យ៉ាងណាក្តី ក៏គណបក្សប្រជាធិបតេយ្យទំនងនៅតែគ្រប់គ្រងអាសនៈច្រើនបំផុតនៅខេត្តភូមិភាគខាងត្បូង ដែលជាទីតាំងឈរជើងដ៏យូរអង្វែងរបស់បក្សនេះ។
មានអាសនៈតំណាងរាស្ត្រចំនួន ៥០ ដែលដណ្តើមយកបាននៅក្នុងតំបន់នោះ ហើយបានធ្លាក់ចុះពី ៥៣ អាសនៈនៅក្នុងការបោះឆ្នោតចុងក្រោយ នៅពេលគណបក្សនេះទទួលបានកៅអីតំណាងរាស្ត្រចំនួន ៥០ អាសនៈនោះ។
គណបក្សមួយចំនួនបានបង្កការគំរាមកំហែងបក្សប្រជាធិបតេយ្យយ៉ាងខ្លាំងពេលនេះ។ គណបក្សទាំងនោះ មានដូចជា គណបក្សប្រាឆាឆាត បក្សភូមិចៃថៃ បក្សផាឡាំងប្រាឆារ៉ាត់ (PPRP) បក្សរួមផាឡាំងប្រាឆាឆាតថៃ និងគណបក្សអនាគតឆ្ពោះទៅមុខ (FFP)។
លោក Najmuddin Umar ជាអ្នកនាំពាក្យ ហើយក៏ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សប្រាឆាឆាត បានអះអាងថា៖ «គណបក្សប្រជាធិបតេយ្យនឹងនាំមុខគេ។ យើងទាំងអស់ គ្នា ត្រូវតែស្មោះត្រង់ចំពោះការបោះឆ្នោត»។
លោក បានបន្តថា លោកនៅតែមានជំនឿចិត្តថា គណបក្សរបស់លោកនៅតែមានសង្ឃឹមទទួលជោគជ័យក្នុងខេត្តទាំង ៥ នៅភូមិភាគប៉ែកខាងត្បូង គឺមានកៅអីតំណាងរាស្ត្រចំនួន ១១ អាសនៈ ដែលត្រូវដណ្តើមយកនៅខេត្តណារ៉ាធីវ៉ាត ខេត្តប៉ាត់តានី ខេត្តសុងក្លា និងខេត្តសាថន៕ BKP/SK