ក្រុងអ៊ីស្តង់ប៊ុលៈ ក្រុមអ្នកកាសែតបានថ្លែងកាលពីថ្ងៃចន្ទថា ក្រុមរដ្ឋអាជ្ញាតួកគីកំពុងស៊ើបអង្កេតមនុស្សរាប់សិបនាក់ពីបទ «បង្កហេតុ» តាមរយៈផ្ញើសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីការរញ្ជួយដីបណ្តាលឲ្យមនុស្សស្លាប់ នៅក្នុងប្រទេស តួកគី ភាគខាងកើត។
ចំនួនអ្នកស្លាប់ចាប់ពីការរញ្ជួយដីកាលពីថ្ងៃសុក្រនៅក្នុងខេត្តអ៊ីឡាហ្សិហ្គ បានឈនដល់ ៣៩ នាក់ ខណៈមានក្តីសង្ឃឹមតិចតួច អំពីការស្វែងរកក្រុមអ្នកនៅរស់ជាច្រើន នៅក្នុងគំនរបាក់បែក។
សារព័ត៌មាន Hurriyet daily បាននិយាយថា ការិយាល័យរបស់រដ្ឋអាជ្ញានៅក្រុងអង់ការ៉ា កំពុងត្រួតពិនិត្យមើលក្រុមមនុស្សចំនួន ៥០ នាក់ សង្ស័យពីបទ «បង្កឲ្យមានភាពភ័យខ្លាចនិងស្លន់ស្លោ» និង «មើលងាយប្រជាជនតួកគី ដែលជាសាធារណរដ្ឋតួកគី និងស្ថាប័នរដ្ឋ»។
ក្រុមជនសង្ស័យទាំងនោះ ត្រូវបានចោទប្រកាន់ពីបទបង្ហោះរូបភាពអំពីការរញ្ជួយដីក្លែងក្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕ SK