ក្រុង​វ៉ា​ស៊ីន​តោនៈ ​ប្រធានា​ធិបតី​អាមេរិក​លោក​ដូ​ណាល់ ត្រាំ​បាន​យល់​ស្រប​និង​ការ​អំពា​វ​នាវ​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ការ​ធ្វើ​ពហិ​ការ​លើ​ក្រុម​ហ៊ុន ​Harley-Davidson លើ​គម្រោងរ​បស់​ក្រុម​ហ៊ុន​នេះ​ក្នុង​ការ​នាំ​ចេញ​នូវ​រោង​ចក្រ​ផលិត​ម៉ូតូ​ដែល​ជានិ​មិត្ត​រូប​របស់​អាមេរិក​មួយ​ដែរ​នោះ​ទៅ​ក្រៅ​ប្រទេស។

លោក​ត្រាំ​ បាន​សរ​សេរ​លើ​ប្រព័ន្ធ​ធ្វីត​ធឺ​ថា៖«​ម្ចាស់​ម៉ូតូ​ម៉ាក​នេះ​ច្រើន​មាន​គម្រោង​ធ្វើ​ពហិ​ការ​ផលិត​ផល​ក្រុម​ហ៊ុន​នេះ ​ប្រសិន​បើ​រោង​ចក្រ​ផលិត​ម៉ូតូ​នេះ​ ត្រូវ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។​ល្អ​ណាស់!»។

«ក្រុម​ហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត​កំពុង​តែ​ធ្វើ​ដំណើរ​មក​រក​ពួក​យើង​ រួម​មាន​ទាំង​ដៃ​គូរ​ប្រកួត​ប្រជែង​របស់​ក្រុម​ហ៊ុន Harley ​ជា​ច្រើន​ដែរ។​ នេះ​គឺ​ជា​ជម្រើស​ដ៏​មិន​សម​ប្រកប​មួយ​!»។

លោក​ត្រាំ​បាន​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ដែល​មាន​ទី​តាំង​នៅ​រដ្ឋ Wisconsin​ មួយ​នេះ​ និង​ដែល​ធ្លាប់​ជា​ទី​ដែល​លោក​ត្រាំ​ពេញ​ចិត្ត បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​វានឹ​ង​នាំ​រោង​ចក្រ​ផលិត​របស់​ខ្លួន​ចេញ​ពី​អា​មេ​រិក​។

ក្រុម​ហ៊ុន​នោះ ​ត្រូវ​បាន​រង​ឥទ្ធិ​ពល​នៃ​ពន្ធ​របស់​សហ​ភាព​អ៊ឺរ៉ុប​បន្ទាប់​ពី​លោក​ត្រាំ​បាន​ដាក់​ចេញ កម្រិត​ពន្ធ​ដ៏​ខ្ពស់​មួយ​ទៅ​លើ​ផលិត​ផល​ដែក​ថែប ​និង​អាលុយមីញ៉ូម​របស់​សហ​ភា​ពអ៊ឺ​រ៉ុប៕ PDN