ក្រុងឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរ៉េសា ម៉េ បានថ្លែងកាលពីថ្ងៃចន្ទថា លោកស្រី នឹងស្វែងរកកិច្ចពិភាក្សាបន្ថែមទៀតជាមួយក្រុងប៊្រុចសែល ដើម្បីស្តារកិច្ចព្រមព្រៀង Brexit របស់លោកស្រីឡើងវិញ ប៉ុន្តែត្រូវបានចោទប្រកាន់ពីបទមិនផ្តល់អ្វីថ្មី ដើម្បីទម្លាយភាពជាប់គាំងផ្នែកនយោបាយអស់រយៈពេល ១០ សប្តាហ៍ មុនពេលអង់គ្លេសចាកចេញពី EU នោះ។
ក្រុមសមាជិកសភាអង់គ្លេសកាលពីសប្តាហ៍មុន បានច្រានលក្ខខណ្ឌនៃការចាកចេញ ដែលលោកស្រី ម៉េ បានសម្រេចជាមួយប្លុកនេះ ដោយនាំឲ្យមានការព្រួយបារម្ភថា អង់គ្លេសចាកចេញពី EU ដោយគ្មានកិច្ចព្រមព្រៀង នៅថ្ងៃទី ២៩ ខែមីនា ខាងមុខនេះ។
លោកស្រី បានឆ្លើយតបដោយធ្វើការចរចាជាមួយគណបក្សប្រឆាំង ប៉ុន្តែក្រោយមក ពួកគេបានរិះគន់ថា លោកស្រី មិនធ្វើការផ្លាស់ប្តូរដែលបច្ចុប្បន្ន លោកស្រីបានបង្វែរការផ្តោតទៅលើការឈ្នះនៅខាងភាគីរបស់លោកស្រីវិញ។
ក្រុមសមាជិកសភាបក្សអភិរក្សរបស់លោកស្រី និងក្រុមសម្ព័ន្ធមិត្តអៀរឡង់ខាងជើងរបស់ពួកគេនៅក្នុងគណបក្សសមាជិកសហជីពប្រជាធិបតេយ្យ (DUP) បានប្រឆាំងយ៉ាងខ្លាំងចំពោះការ «គាំទ្រ» ផែនការនៅក្នុងកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ដែលបានរៀបចំឡើង ដើម្បីបើកព្រំដែនអៀរឡង់។
លោកស្រីម៉េ បានប្រាប់សភាអង់គ្លេសថា អាចនឹងមានការរីកចម្រើននៅក្នុងតំបន់នេះ ដោយនិយាយថា៖ «ខ្ញុំ នឹងធ្វើការចរចាបន្ថែមទៀតទៅកាន់សហការីនៅសប្តាហ៍នេះ នៅក្នុងនោះរួមមានសមាជិកបក្ស DUP បន្ទាប់ពីនោះខ្ញុំនឹងធ្វើការសន្និដ្ឋានដល់ការពិភាក្សាទាំងអស់នោះត្រឡប់ទៅកាន់ EU វិញ»។
លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពី អ្វីដែលលោកស្រី អាចស្នើសុំពីក្រុងប្រ៊ុចសែល ប៉ុន្តែថា លោកស្រីទន្ទឹងរង់ចំាទទួលព័ត៌មានលម្អិតអំពីសំណើមួយពីប្រទេស ប៉ូឡូញ ទាក់ទងនឹងដំណើរការចាកចេញពីសហភាពអឺរ៉ុបនៅពេលខាងមុខនេះ៕ AFP/SK