ក្រុងបាងកកៈ ប្រធានក្រុមប្រឹក្សារាជវាំងថៃ និងជាបុរសរដ្ឋ លោក ព្រិម ធីសុឡានុន កាលពីថ្ងៃម្សិលមិញ បានអះអាងថា រដ្ឋាភិបាលរបស់លោក ប្រាយុធ ចាន-អូចា ស្អាតស្អំ មិនប្រព្រឹត្តអំពើពុករលួយ ខណៈលោកបានបើកនិវេសនដ្ឋានរបស់លោក ដើម្បីស្វាគមន៍ក្រុមអ្នកមកជូនពរសព្ទសាធុការមហាសង្ក្រាន្ត។
លោកឧត្តមសេនីយ៍ ព្រិម ធីសុឡានុន កំពុងថ្លែង ខណៈលោកឧត្តមសេនីយ៍ ប្រា- យុធ ចាន-អូចា បានដឹកនាំគណៈរដ្ឋមន្ត្រី និងក្រុមមេដឹកនាំកងកម្លាំងប្រដាប់អាវុធ និងប្រមុខប៉ូលិសជាតិ ដើម្បីសម្តែង ការគោរពរបស់ពួកគេ នៅឯនិវេសនដ្ឋានស៊ីសៅធៀវរបស់លោក ហើយស្នើសុំឲ្យលោកជូនពរដល់ពួកគេនៅថ្ងៃបុណ្យមហាសង្ក្រាន្តទៅតាមប្រពៃណីថៃ ផងដែរ។
លោកឧត្តមសេនីយ៍ ព្រិម ធីសុឡានុន បានថ្លែងថា៖ «ខ្ញុំអាចនិយាយដោយជឿជាក់ទាំងស្រុងចំពោះរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី គឺមិនប្រព្រឹត្តអំពើពុករលួយ ពីព្រោះពួកគេពិតជាធ្វើការដើម្បីប្រជាជនថៃជាទូទៅ។
ប្រជាជនស្លូតត្រង់ ត្រូវតែមានទស្សនវិស័យច្បាស់លាស់ និងធ្វើការឲ្យមនុស្សផ្សេងទៀត មិនមែនសម្រាប់ពួកគេខ្លួនឯង ឬការពារតែសាច់ញាតិជិតស្និទ្ធរបស់ពួកគេនោះឡើយ។ នេះ មានន័យថា ប្រជាជនត្រូវតែចេះគោរពស្រឡាញ់គ្នា»៕ BKP/SK