ក្រុង​ប៉េ​សាវ៉ារៈ ​ប៉ូ​លិស​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​មេ​ដឹក​នាំ​សិទ្ធិ​មនុស្ស​ Pashtun ​ដ៏​មាន​ឥទ្ធិ​ពល​ម្នាក់ ​ដែល​បាន​ចោទ​ប្រកាន់​យោ​ធា​ដ៏​មាន​អំណាច​ម្តង​ហើយ​ម្តង​ទៀត​ ពី​បទ​រំលោភ​អំណាច​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ទី​ក្រុង​ភី​ស្សា​វ៉ារ​ភាគ​ពាយព្យ​ប្រ​ទេស ​ប៉ា​គី​ស្ថាន​។​

​មន្ត្រី​ប៉ូ​លិស​លោក​ Shiraz ​Khan ​បាន​ថ្លែង​ថា ​លោក​ Manzoor ​Pashteen ​ជា​ប្រ​ធាន​ចល​នា​ការ​ពារ​សិទ្ធិ​មនុស្ស​ Pashtun (​PTM) ​បាន​បង្ហាញ​ខ្លួន​នៅ​មុខ​អង្គ​ចៅ​ក្រម​ ក្រោយ​ពី​ត្រូវ​បាន​កំពុង​ឃុំ​ខ្លួន​រយៈ​ពេល​ខ្លី​នៅ​ពេល​យប់​អធ្រាត្រ​។​

​លោក ​Khan ​បាន​ថ្លែង​ថា​លោក​ Pashteen​ នឹង​ត្រូវ​ផ្ទេរ​ទៅ​កាន់​ស្រុក​ផ្សេង​ទៀត​ ជា​ទី​ដែល​លោក​ត្រូវ​រង​ការ​ចោទ​ប្រកាន់​រួម​មាន​ការ​បះ​បោរ​ ការ​ធ្វើ​សុន្ទរ​ក​ថា​ញុះ​ញង់​ ការ​បង្ក​ហេតុ​ប្រឆាំង​រដ្ឋ​ និង​ប្រ​ព្រឹត្ត​បទ​ឧក្រិដ្ឋ​។​

​អតី​ត​និស្សិត​ពេទ្យ​សត្វ​និង​ជា​ចលនា​ក្រុម​ PTM ​របស់​លោក​ បាន​រិះ​គន់​យោ​ធា​ ចាប់​តាំង​ពី​ឆ្នាំ​២០១៨​ ដោយ​បាន​អំពាវ​នាវ​ឲ្យ​បញ្ចប់​ការ​រំលោភ​អំណាច​ដែល​រង​ការ​ចោទ​ប្រកាន់​របស់​កង​កម្លាំង​សន្តិ​សុខ​ ដែល​បាន​កំណត់​គោល​ដៅ​ទៅ​លើ​ក្រុម​ Pashtuns​ ភាគ​តិច​ នៅ​ក្នុង​តំបន់​ក្រុម​កុល​សម្ព័ន្ធ​ហិង្សា​នៅ​តាម​ព្រំ​ដែន​ជា​មួយ​ប្រ​ទេស​ អាហ្វ​ហ្គា​នី​ស្ថាន​៕ SK