ក្រុងដាក្កាៈ ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងចិត្ត ៧០ នាក់ បានស្លាប់នៅពេលឆេះប្លុកអាផាមិន ជាច្រើន នៅក្នុងផ្នែកមួយនៃក្រុងដាក្កា ដោយបានបង្កឲ្យ​ផ្ទុះនិងអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ នៅតាមផ្លូវជាច្រើននៅក្បែរនោះ។

សេវាពន្លត់អគ្គិភ័យ បាននិយាយថា អគ្គិភ័យនោះ បានចាប់ផ្តើមឆេះនៅក្នុងអគារមួយ ជាទីដែលសារធាតុគីមីសម្រាប់បំបាត់ក្លិន និងសម្ភារប្រើប្រាស់ ក្នុងផ្ទះបាយជាច្រើនទៀត ត្រូវបានរក្សាទុកខុសច្បាប់ និងបានឆេះ​រាលដាលដល់អគារចំនួន ៤ នៅក្បែរនោះ យ៉ាងឆាប់រហ័ស៕ PSA

ព័ត៌មានពិស្តារអានកាសែតភ្នំពេញប៉ុស្តិ៍