កាលពី​ថ្ងៃអង្គារ ទី​ ២៣ កុម្ភៈ​ ក្រុម​សកម្មជន​ម៉ាឡេស៊ី ​បាន​ធ្វើ​ការ​ដេញដោល​តាម​ផ្លូ​​វ​ច្បាប់​ដើម្បី​បញ្ឈប់​ការ​និរទេសជន​ភៀសខ្លួន​មីយ៉ាន់ម៉ា​ទៅ​កាន់​មាតុភូមិ​របស់​ពួកគេ​ បន្ទាប់ពី​មាន​ការ​ធ្វើរដ្ឋ​ប្រហារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

ជន​ចំណាក​ស្រុក​រួមមាន​ជនជាតិ​ភាគតិច​ កំពុង​ធ្វើ​ដំណើរ​ទៅ​មូលដ្ឋាន​យោធាមួយ​នៅ​ឆ្នេរ​សមុទ្រ​ភាគខាង​លិច​ប្រទេស​ម៉ាឡេស៊ី​ ដើម្បី​ធ្វើ​ដំណើរ​តាម​នាវា​កងទ័ព​ជើងទឹក​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ​វិញ។

សហរដ្ឋ​អាមេរិក និង​អង្គការ​សហប្រជា​ជាតិ​ បាន​រិះគន់​ផែនការ​នេះ​ហើយបាន​អំពាវ​នាវ​ឱ្យទី​ភ្នាក់ងារ​ជនភៀស​ខ្លួន​របស់​អង្គ​ការ​សហប្រជា​ជាតិ​ទទួល​បាន​សិទ្ធិ​ទំនាក់​ទំនង​ទៅ​អ្នកទាំងនោះ​ ដើម្បី​វាយ​តម្លៃ​រកអ្នក​ដែល​ស្វែង​រក​សិទ្ធិជ្រក​កោន។

ក្រុមមន្រ្តី​បាន​ទទូច​ថា​អ្នកដែល​ត្រូវ​បាន​បញ្ជូ​ន​ត្រឡប់​ទៅវិញ​បាន​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​ដូចជា ​ទិដ្ឋាការ​របស់​ពួកគេ​ហួស​សុពលភាព ​ព្រមទាំង​មានជន​ជាតិភាគ​តិច​រ៉ូហ៊ីងយ៉ា​ដែល ប្រទេស​មីយ៉ាន់ម៉ា ទេ​មិន​ទទួល​ស្គាល់​ជា​ដើម៕