ក្រុងបាងកកៈ អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យលោក អាភីស៊ីត វេចាជីវ៉ា បានបដិសេធរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា លោកនឹងលាលែងពីសមាជិកសភា ប្រសិនបើគណបក្សរបស់លោក ចូលរួមជាមួយគណបក្សផាឡាំងប្រាឆារ៉ាត់ (PPRP) គាំទ្ររបបសឹក ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយមែននោះ។
នេះ គឺគ្រាន់តែជា «ពាក្យចចាមអារ៉ាមគ្មានហេតុផលប៉ុណ្ណោះ» លោក អាភីស៊ីត បានប្រាប់ទៅកាន់ក្រុមអ្នកកាសែតនៅមុនជំនួបនៃក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យ នៅទីស្នាក់ការរបស់គណបក្សកាលពីថ្ងៃអង្គារ។
ខ្ញុំមិនដឹងថា តើអ្នកណាជាអ្នកផ្សព្វផ្សាយរឿងនេះមកនោះទេ»។
អតីតនាយករដ្ឋមន្ត្រី លោក អាភីស៊ីត វេចាជីវ៉ា បានប្រកាសនៅមុនការបោះឆ្នោតថ្ងៃទី ២៤ ខែ មីនា ថា លោកនឹងមិនគាំទ្រការវិលត្រឡប់មកកាន់តំណែងកំពូលរបស់លោក នាយករដ្ឋមន្ត្រី ប្រាយុធ ចាន់-អូចានោះទេ ដោយមានការព្រួយបារម្ភថា ខ្លួនអាចនឹងបង្កឲ្យមានជម្លោះនយោបាយ រវាងក្រុមអ្នកគាំទ្ររបស់លោកនិងក្រុមប្រឆាំងរដ្ឋប្រហារ ដែលបានប្រឆាំងរាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តកាន់អំណាចរបស់លោក ប្រាយុធ តទៅទៀតនោះ។
អ្នកនយោបាយដែលក្លាយទៅជាមេបញ្ជាការកងទ័ព បានបង្កើតឲ្យមានរដ្ឋប្រហារមួយអស់រយៈពេល ៥ ឆ្នាំមកនោះ បានធ្វើឲ្យប្រទេស ថៃ ចាកចេញពីភាពទាល់ច្រកខាងនយោបាយ ដោយសារតែការប្រមូលផ្តុំទ្រង់ទ្រាយធំអស់រយៈពេលជាច្រើនខែ ប្រឆាំងរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ ដែលនៅគ្រានោះ រងការចោទប្រកាន់ពីបទប្រើអំណាចខុសច្បាប់។
ពាក្យចចាមអារ៉ាមអំពីលោក អាភីស៊ីត បានកើតឡើង ខណៈបក្សនេះ ពិចារណាអំពីការបង្កើតសម្ព័ន្ធមិត្តជាមួយ PPRP នោះ៕ BKP/SK