ក្រុងប៉េកាំងៈ អ្នកនាំពាក្យទ័ពអាកាស បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ទ័ពអាកាសចិនមួយក្រុម បានធ្វើការល្បាតនៅតាមកោះនាពេលថ្មីនៅក្នុងអំឡុងសមយុទ្ធមួយជាមួយក្រុមពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។
លោក Shen Jinke អ្នកនាំពាក្យទ័ពអាកាសនៃកងទ័ពរំដោះប្រជាជន( PLA) បានថ្លែងថា ក្រុមល្បាតនោះ មានយន្តហោះទម្លាក់គ្រាប់បែកH-6K យន្តហោះSu-30 និងយន្តហោះប្រតិកម្ម J-11 និងយន្តហោះឈ្លបយកការណ៍ជាដើម។
លោក Shen បានថ្លែងទៀតថា កងទ័ពអាកាស នឹងបន្តការល្បាតនៅតាមកោះ ដែលមានយន្តហោះប្រយុទ្ធជាច្រើនប្រភេទ យោងទៅតាមផែនការ ដែលគេបង្កើតឡើង។
លោក ក៏បានបន្ថែមទៀតថា៖«កងទ័ពអាកាសនោះ មានការតាំងចិត្តខ្ពស់ មានទំនុកចិត្ត និងសមត្ថភាព ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី»៕
Xinhua/PSA