ភ្នំពេញ៖ ​នា​ព្រឹក​ថ្ងៃ​ទី​ ២៦ ខែ​ មីនា ឆ្នាំ ​២០២១ នេះ តារា​ចម្រៀង​ស្រី​នៅ​ផលិត​កម្ម​ហង្សមាស អ្នកនាង សុគន្ធ នីសា បាន​បង្ហើ​រសារ​ប្រាប់​តាម​ហ្វេសប៊ុក​ឱ្យ​ដឹង​ថា អ្នកនាង​​បានជា​ពី​ជំងឺ​កូវីដ​ ១៩ ​ហើយ​។

នៅមុន​នេះ​ប៉ុន្មាន​នាទី អ្នកនាង សុគន្ធ នីសា បាន​សរសេរ​ថា៖ «ថ្ងៃនេះខ្ញុំបាន​ ជាហើយ​​ គ្រូពេទ្យ​ថាខ្ញុំ​អាច​ចេញ​ទៅ​ផ្ទះ​វិញ​បាន​ថ្ងៃនេះ​ហើយ​​ តែក៏​ត្រូវ​បន្តការ​​ ឃុំខ្លួនឱ្យ​នៅដាច់​ដោយឡែក​ក្នុងបន្ទប់​តែឯង​ចំនួន ១៤ ថ្ងៃ​បន្ថែម​​ទៀត​​ដែរ​​ ខ្ញុំ​​នឹង​​គោរព​តាមគោលការនេះ​ ដើម្បី​សុវត្ថិភាព​​ក្រុមគ្រួសារខ្ញុំ​»។​

គួរ​បញ្ជាក់​ថា តារា​ចម្រៀង​ស្រី​ សុគន្ធ នីសា បាន​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ ​១៩ កាល​ពី​ថ្ងៃ​ទី​ ១០ ខែ​ មិនា ឆ្នាំ ២០២១ ដោយ​អ្នកនាង​បាន​បង្ហើរសារ​ថា៖ «​នាងខ្ញុំ​ សុគន្ធនិសា​ (sokunnisa )​ បានធ្វើ​តេស្ត​​ កូវីដ ១៩​​ ឥឡូវនេះ​ ជម្រាបជូន​ដល់បងប្អូន​ជាសាធារណៈ​ថា​ ខ្ញុំ​បាន​​ positive ហើយ​ គឺ​មាន​មេរោគនេះ​ហើ​យ​ ចឹង​សូមបងប្អូន​ទាំងអស់ មានការប្រុងប្រយ័ត្ន​ឱ្យ​បានខ្ពស់ ដើម្បី​សុវត្ថិភាព ខ្លួនឯង ​និងក្រុមគ្រួសារ​ សូមជូនពរ​ឱ្យ​បងប្អូនទាំងអស់ ឆ្លងផុតពីជំងឺនេះ​។​

សូម​ទោសបងប្អូន ដែលខ្ញុំ​អត់បានឆ្លើយតប​​ អធ្យាស្រ័យ​ផងណាបងប្អូន​ ក្នុង​ចំណោមអ្នកផ្ទះខ្ញុំ​​ ៧​ នាក់​ ដែល​បាន​ធ្វើតេស្ត​ដោយក្រុមលោកគ្រូអ្នក​​ គ្រូពេទ្យជំនាញ​​ គឺមាន​ កើតតែខ្ញុំម្នាក់ តែប៉ុណ្ណោះ​ អ្នកផ្ទះ​ខ្ញុំអត់​មានទេ​​ តែក៏ត្រូវផ្តាច់ខ្លួន​​ ១៤​ ថ្ងៃដែរ​ ហើយខាងផ្ទះម្តាយខ្ញុំ​ គឺអត់ពាក់ព័ន្ធឡើយ»៕​